Insurance

728x90

ជំនាញ​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ ត្រពាំង​ផ្លុ​ង ក្រោម​ការគ្រប់គ្រង​រប​ស់លោក​មេ​គយ ប៉ុណ ប៊ុណា បាន​ប្រព្រឹត្ត​អំពើពុករលួយ​កេ​ញ​បន្លំ​ចំណូល​ពន្ធ ទ្រង់ទ្រាយ​ធំ​ផ្គើន នឹង​កំណែទម្រង់​ស៊ីជម្រៅ​

​ខេត្ត​ត្បូងឃ្មុំ ៖ គេ​មិន​នឹកស្មានថា​ជំនាញ​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ ត្រពាំង​ផ្លុ​ង​មានការ​ប្រព្រឹត្ត​អំពើពុករលួយ​សារជាថ្មី​ដែលមាន​ទ្រង់ទ្រាយ​ធំ​ផ្គើន នឹង គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​ដែល​សម្តេចនាយក​យ​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ធ្លាប់បាន​ព្រមាន​ចំពោះ​ស្ថាប័នគយ​កាលពីដើម​អាណត្តិ​ឲ្យ​ឆ្លុះកញ្ចក់​ងូតទឹក​ដុសក្អែល មានន័យថា​បញ្ឈប់​ប្រព្រឹត្ត​អំពើពុករលួយ​ជាបន្ទាន់ ព្រោះ​លទ្ធផល​បោះឆ្នោត​ក្នុង​អាណត្តិ​ទី​៤​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បាត់​កៅអី​ក្នុង​សភា​រហូតដល់​ទៅ​២២​កៅអី ដោយសារ​ពលរដ្ឋ​ស្អប់ខ្ពើម​រឿង​មន្ត្រី​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​បន្លំ​យកលុយ​ជាតិ​នេះឯង​។

​លោក ប៉ុណ ប៊ុន​ណា ប្រធានការិយាល័យ​គយ ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ ត្រពាំង​ផ្លុ​ង (​ជំនួស​តំណែង លោក វ៉ូ វណ្ណា ទៅកាន់​តំណែង​ប្រធាន​សាខា​ខេត្តកណ្តាល​) ត្រូវ​មន្ត្រី​គយ​មួយចំនួន លួច​ទម្លាយ​ឲ្យ​ដឹងថា បច្ចុប្បន្ន​បាន​កំពុង​ប្រព្រឹត្ត អំពើពុករលួយ តាមរយៈ​កេង​បន្លំ​ថវិកា​បង់ពន្ធ ឃុបឃិត ជាមួយ​ឈ្មួញ ដែល​តែងតែ រកស៊ី​គេចពន្ធ ដោយ​មិន​ខ្វល់ ពី​ការកែទម្រង់​អ្វី​នោះទេ ហើយ​ម្យ៉ាងទៀត​ដោយសារតែ លោក គុណ ញឹម មេ​គយ​ថ្មី និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពុំដែល​បញ្ចេញ​សាច់ដុំ​ចាត់ការ​រឿងនេះ​ម្តងណា​ឡើយ ។

ប្រភព​ទម្លាយ​ឲ្យ​ដឹងថា ដូចជា​ទំនិញ របស់​យាយ​ញាប់ មាន​ក្រដាស​បញ្ជី អត្រាពន្ធ ៧% ឡានតូច ត្រូវ​បង់ពន្ធ ៦​លាន​រៀល ថ្លៃ​បាយ ៣​លាន​រៀល , ឡានធំ​បង់ពន្ធ ៩​លាន​រៀល បង់ថ្លៃ​បាយ ៥​លាន​រៀល​។ អត្រាពន្ធ ១៥% ឡានតូច​បង់ពន្ធ ១០​លាន​រៀល ថ្លៃ​បាយ ៥​លាន​រៀល , ចាប់​ហ៊ួ​យ​បូល អត្រាពន្ធ ៣៥% ឡានតូច បង់ពន្ធ ២២​លាន​រៀល ថ្លៃ​បាយ ៥​លាន​រៀល , ឡានតូច​ដូចគ្នា​ដែរ​បង់ពន្ធ ៨,៥ លាន​រៀល ថ្លៃ​បាយ ១១​លាន​រៀល សរសេរ​ទំនិញ​ផ្សេងៗ អត្រា ៧% កង់ឡាន ឡានតូច បង់ពន្ធ ២២​លាន​រៀល ថ្លៃ​បាយ ៥​លាន​រៀល ត្រូវ​សរសេរ​ជា​កង់ឡាន ហើយ​ប្រេងម៉ាស៊ីន (២០) បូក​ផ្សេងៗ ឡានធំ​បង់ពន្ធ ៩​លាន​រៀល ថ្លៃ​បាយ ១៥​លាន​រៀល ។

មន្ត្រី​គយ​បាន​បញ្ជាក់ថា ចំពោះ​ទំនិញ មាន​អត្រាពន្ធ​ខ្ពស់ បង្កប់​ជាមួយ ទំនិញ​មាន​អត្រាពន្ធ​ទាប ត្រូវ​គិត​បង់ពន្ធ និង​ថ្លៃ​បាយ តាម​ទំនិញ​អត្រាពន្ធ​ខ្ពស់​។ ទំនិញ (​ចាប់​ហ៊ួ​យ បូក​អត្រាពន្ធ ៣៥%) ចំនួន ៣​កុងតឺន័រ ត្រូវ​សរសេរ​ពន្ធ ២២​លាន​រៀល ឡានតូច ១​កុងតឺន័រ និង ២​កុងតឺន័រ​ទៀត សរសេរ​ជា​ទំនិញ​ផ្សេង បង់ពន្ធ ៨,៥​លាន​រៀល ឡានតូច​។ ក្រៅពី​ទំនិញ​ខាងលើ ដែល​ឈ្មួញ​បាន​បង់ពន្ធ និង​ថ្លៃ​បាយ ឲ្យ​លោក​មេ​គយ ប៉ុណ ប៊ុន​ណា ខាងលើ នៅមាន​ទំនិញ​ផ្សេងៗ​ទៀត ដែល​លោក​មេ​គយ ប៉ុណ ប៊ុន​ណា បាន​តម្រូវ​ឲ្យ​អ្នករកស៊ី បង់លុយ​តាមតែ​ទំនើងចិត្ត​ហើយ​បានធ្វើ​ឲ្យ​លោក​មេ​គយ ប៉ុណ ប៊ុន​ណា មានការ​លូតលាស់​ទ្រព្យសម្បត្តិ​ដ៏​មិន​ប្រក្រតី ដែល​មិនមាន​សមភាព​គ្នា​នឹង​ប្រាក់បៀវត្ស​ទាល់តែសោះ​។​

​លោក​មេ​គយ ប៉ុណ ប៊ុន​ណា មិន​ឲ្យ​របូត​ឡើយ​សូម្បីតែ ឡាន​ដឹក​ដំឡូង​មី មួយគ្រឿង ២​ម៉ឺន​រៀល សម្រាប់​ថ្លៃ​បាយ ដែល​ក្នុង​មួយថ្ងៃ យ៉ាងតិច ២០០​គ្រឿង រថយន្ត​ដឹក​ថ្នាំជក់ មួយ​គ្រឿ ៣០​ដុល្លារ រថយន្ត​ដឹកឈើ កៅស៊ូ ៩០​ដុល្លារ និង​រថយន្ត​ដឹក​ចំណី​សត្វ ៣០​ដុល្លារ​។ ដោយឡែក នៅមាន​ឈ្មួញ ជាច្រើន​ទៀត បាន​ឃុបឃិត​ជាមួយ​លោក​មេ​គយ ប៉ុណ ប៊ុន​ណា កេង​បន្លំ​ពន្ធ ទៅលើ​មុខទំនិញ ដែល​ពួកគេ បាន​នាំចូល​ពី ប្រទេស​វៀតណាម តាម​ច្រក​ត្រ​ពាំ​ផ្លុ​ង និង​ការនាំ​ទំនិញ​ចេញ ពី​កម្ពុជា​ផងដែរ​។ មន្ត្រី​គយ​ចំនួន បាន​សូម​សំណូមពរ ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព ប្រឆាំង​អំពើពុករលួយ មេត្តាជួយ​ផ្តួចផ្តើម​ចុះ​អង្កេត បោសសំអាត​អំពើពុករលួយ ដើម្បី​លើក​កំពស់​ការប្តេជ្ញាចិត្ត​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​របស់​រា​ជ​រដ្ឋាភិបាល​៕ ដោយ សហការី​ ​

KA-3333888 KA-223311 KA-6605


http://ift.tt/1F6qtRu
ជំនាញ​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ ត្រពាំង​ផ្លុ​ង ក្រោម​ការគ្រប់គ្រង​រប​ស់លោក​មេ​គយ ប៉ុណ ប៊ុណា បាន​ប្រព្រឹត្ត​អំពើពុករលួយ​កេ​ញ​បន្លំ​ចំណូល​ពន្ធ ទ្រង់ទ្រាយ​ធំ​ផ្គើន នឹង​កំណែទម្រង់​ស៊ីជម្រៅ​ ជំនាញ​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ ត្រពាំង​ផ្លុ​ង ក្រោម​ការគ្រប់គ្រង​រប​ស់លោក​មេ​គយ ប៉ុណ ប៊ុណា បាន​ប្រព្រឹត្ត​អំពើពុករលួយ​កេ​ញ​បន្លំ​ចំណូល​ពន្ធ ទ្រង់ទ្រាយ​ធំ​ផ្គើន នឹង​កំណែទម្រង់​ស៊ីជម្រៅ​ Reviewed by yim PH on 3:09 PM Rating: 5

Entertainment

ads
Powered by Blogger.