Insurance

728x90

លោក យឹម វណ្ណៈ មេ​គយ​ច្រក​ដូង​៧​ដើម ទើប​កាន់តំណែង​ថ្មីថ្មោង​បន្ត​ពី​លោក នូ ស៊ីថា បាន​ប្រើ​ជំនាញ​រាប់​ក្បាល​ឡាន​ដឹកឈើ និង​ជួយ​សម្រួល​ទំនិញគេចពន្ធ កើប​លុយ​ស្រង់ដើម​

​ខេត្ត​ត្បូងឃ្មុំ ៖ លោក យឹម វណ្ណៈ ប្រធានស្តីទី ការិយាល័យ​គយ និង​រដ្ឋាករ ច្រក​ដូង​៧​ដើម នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ទើបតែ​ទទួលបាន​ការតែងតាំង​ជំនួស​លោក នូ ស៊ីថា ហើយ​លោក នូ ស៊ីថា បាន​ជ្រែ​ទៅយក​តំណែង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ​។ មានការ​កត់សំគាល់ថា សព្វថ្ងៃនេះ​លោក យឹម វណ្ណៈ កំពុងតែ​ដើរ​តាម​គន្លង​លោក នូ ស៊ីថា ធ្វើ​ឲ្យ​គេ​មើលឃើញ​ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី​នាំចូល ទំនិញគេចពន្ធ និង​អ្នករកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រក​ដូង​៧​ដើម នៅតែមាន​សកម្មភាព​គ​គ្រឹក​គគ្រេង ដែល​សុទ្ធតែជា​ម៉ូយ​ចាស់ៗ​របស់លោក នូ ស៊ីថា ហើយ​បាន​ក្លាយជា​ប្រភព​ចំណូល​ធ្វើ​លោក យឹម វណ្ណៈ សប្បាយ​ប្រមូល​យកលុយ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។​

​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា សព្វថ្ងៃ​នៅ​ច្រក​ដូង ៧​ដើម នៅតែ​បន្ត​អនុវត្តន៍​រូបមន្ត ពុករលួយ​បន្ត​ពី​លោក នូ ស៊ីថា ព្រោះ​មាន​ទំនិញគេចពន្ធ ជាច្រើន​ប្រភេទ ដែល​ឈ្មួញ​ធំៗ​នាំ​ឆ្លងកាត់ គឺ​ជំនាញ​គយ របស់លោក យឹម វណ្ណៈ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ បង់ពន្ធ​របៀប​ជា​ទំនិញ​ក្លែងភេទ និង​បង់ពន្ធ​មិន​គ្រប់​ជាដើម​។ ពេលខ្លះ​ឈ្មួញ ដឹក​សុទ្ធតែ​ថ្នាំពេទ្យ គ្រឿងសំណង់ និង​ទំនិញ​មានតម្លៃ តែ​គេ​បង់ពន្ធ ជា​របៀប​ទំនិញ​ចាប់ហួយ ឬ​តុ កៅអី ជ័រ ទៅវិញ ហើយ​ការបង់ពន្ធ ក្លែងភេទ​ទំនិញ​នេះ ក៏​គេ​មិន​បង់​ទាំងស្រុង មិន​គ្រប់​ចំនួន​នោះដែរ យ៉ាងច្រើន​គេ​បង់ ត្រឹមតែ ៣០​ទៅ​៤០ ភាគរយ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ខាតបង់ ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សម្បើម ក្នុង​មួយខែៗ ប៉ុន្តែ​ថវិកា​នោះបាន​ធ្លាក់​ចូលទៅ​ហោប៉ៅ​លោក យឹម វណ្ណៈ យ៉ាង​ត្រជាក់ចិត្ត​។​

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​ធំៗ នាំចូល​តាម​ច្រក​ដូង ៧​ដើម​នេះ ដឹក​តាម​រថយន្ត​យី​ឌុប ផ្ទុក​លើស​ទម្ងន់ សុទ្ធតែ​ថ្នាំពេទ្យ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច បែរជា​មន្ត្រី​គយ ជួយ​សម្រួល​ក្លែង​ឯកសារ ឲ្យ​បង់ពន្ធ​ជា​របៀប ទំនិញ​ចាប់ហួយ ប្រើប្រាស់​ប្រចាំថ្ងៃ​ទៅវិញ ដែល​ល្បិច​បែបនេះ គេ​ធ្វើ​ឲ្យ​ស៊ីសង្វាក់​គ្នា​ថា សព្វថ្ងៃ​ទំនិញ ដែល​ហូរ​ចូល និង​រដ្ឋ​យកពន្ធ ក្នុងការ​នាំចូល មានតែ​របស់របរ ទំនិញប្រើប្រាស់ ប្រចាំថ្ងៃ​តែប៉ុណ្ណោះ ហើយ​មេ​ឈ្មួញ​សុខចិត្ត បង្វែរ​ការ​គេច​មិន​បង់ពន្ធ យកទៅ​បែងចែក ជា​របប​ប្រចាំខែ​ជូន​លោក យឹម វណ្ណៈ ដោយ​មិន​ហ៊ាន​រំលង​ម្តងណា​ឡើយ​។​

ដោយឡែក ប្រជាពលរដ្ឋ ដែល​ដឹក​ផល​កសិកម្ម ទៅ​លក់​នៅ​ប្រទេស​វៀតណាម បាន​ឲ្យ​ដឹងថា ពួកគាត់​ដឹក​ដំឡូង​មី ពោត គ្រាប់ស្វាយចន្ទី ក្រៅ​តែ​នាំចេញ​តាម​ច្រក​ដូង គឺ​បានចេញ​តាម​ច្រករបៀង​បុស​តា​កុក ដែល​នៅ​ចម្ងាយ​៣​គីឡូម៉ែត្រ​ពី​ច្រក​ដូង ស្ថិតក្រោម​ការគ្រប់គ្រង​របស់​សមត្ថកិច្ច​ច្រក​ដូង​តែមួយ ពួកគាត់ បាន​ប្រាក់ចំណេញ តិចតួច​ប៉ុណ្ណោះ ត្រូវ​កូនចៅ​របស់លោក យឹម វណ្ណៈ គាប​យកលុយ ហើយ​ប្រឈម​នឹង​ការស្តីបន្ទោស មើលងាយមើលថោក ដោយ​សម្តី​អសុរោះ ប៉ុន្តែ​សម្រាប់​ក្រុម​ឈ្មួញ រកស៊ី​ដឹកឈើ​ខុសច្បាប់ ឆ្លងទៅ​វៀតណាម ដូចជា​ឈ្មោះ សាន ច​យ ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ជាដើម គេ​មិនដែល​ឃើញ កូនចៅ​របស់លោក យឹម វណ្ណៈ បញ្ចេញ​ឫកពា​ឬ​ប្រើស​ម្តី​ធំៗ ទៅលើ​ក្រុម​ឈ្មួញ​ទាំងនោះ ម្តងណា​ឡើយ មានតែ​ស្រក់ទឹកមាត់ ហើយ​ឃុបឃិត​គ្នា ជាមួយ​អ្នករកស៊ី​ល្មើសច្បាប់ ដើម្បី​បាន​លុយ​ច្រក​ហោប៉ៅ ដោយ​មិន​ខ្វល់​ពី​ការកែទម្រង់​ស្អី​នោះទេ​។​

មានការ​កត់សម្គាល់​ផងដែរ​ថា ទំនិញ​ភាគច្រើន ដែល​នាំចូល​ពី​វៀតណាម មួយចំនួន​ជា​ផលិតផល​មកពី​ស្រុក​ចិន ឬ​ទំនិញ​ខុសច្បាប់ ដូចជា​ថ្នាំពេទ្យ គ្មាន​ការចុះបញ្ជី​ការត្រឹមត្រូវ គ្រឿង​អេ​ឡិច​ត្រូ​និ​ច ទំនិញ​ចាប់ ហួយ តុ កៅអី​ជ័រ ឈ្មួញ​បង់ពន្ធ​ពិតប្រាកដ យ៉ាងច្រើន ៤០​ភាគរយ ប៉ុណ្ណោះ ដោយមាន​ជំនាញ​គយ ជា​អ្នក​ជួយ​សម្របសម្រួល​។ ទំនិញគេចពន្ធ​ទាំងនេះ មិនអាច​គេចផុត ពី​ក្រសែភ្នែក​សមត្ថកិច្ច​គយ បានទេ តែ​លោក យឹម វណ្ណៈ បាន​ឆ្នៃ​ធ្វើជា​ឆ្នាំងបាយ ជា​ប្រយោជន៍ ផ្ទាល់ខ្លួន និង​រៀប​បញ្ចប់​ខែ​ជូន​ថ្នាក់លើ​ឆ្វេង​ស្តាំ សម្រាប់​ការពារ​តួនាទី​ខ្លាញ់ របស់ខ្លួន​បាន​យ៉ាង​ប្រសិទ្ធភាព ដែល​រូបមន្ត​នេះ​លោក នូ ស៊ីថា បាន​អនុវត្តបាន​ជោគជ័យ​រួចមកហើយ ៕ ផ្កា​ច័ន្ទ​ ​

KA-90


http://ift.tt/1IPA5i4
លោក យឹម វណ្ណៈ មេ​គយ​ច្រក​ដូង​៧​ដើម ទើប​កាន់តំណែង​ថ្មីថ្មោង​បន្ត​ពី​លោក នូ ស៊ីថា បាន​ប្រើ​ជំនាញ​រាប់​ក្បាល​ឡាន​ដឹកឈើ និង​ជួយ​សម្រួល​ទំនិញគេចពន្ធ កើប​លុយ​ស្រង់ដើម​ លោក យឹម វណ្ណៈ មេ​គយ​ច្រក​ដូង​៧​ដើម ទើប​កាន់តំណែង​ថ្មីថ្មោង​បន្ត​ពី​លោក នូ ស៊ីថា បាន​ប្រើ​ជំនាញ​រាប់​ក្បាល​ឡាន​ដឹកឈើ និង​ជួយ​សម្រួល​ទំនិញគេចពន្ធ កើប​លុយ​ស្រង់ដើម​ Reviewed by yim PH on 3:09 PM Rating: 5

Entertainment

ads
Powered by Blogger.