Insurance

728x90

កងកម្លាំង​ការពារ​ព្រំដែន ក្នុង​ខេត្តមណ្ឌលគិរី បានទទួល​អាវ​ភ្លៀង ដែល​អំណោយ​របស់ សម្ដេច​តេ​ជោ​សែន

​ខេត្ត​មណ្ឌល​គី​រី​៖ អាវ​ភ្លៀង​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយ​យក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស​ម្តេ ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបាន លោក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក រួម​ដំណើរ​ដោយ នាយទាហាន នាយ​នគ​បាល​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក អេង ប៊ុន​ហ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​នាំយកមក​ចែកជូន​ដល់​កងកម្លាំង​ទាំងបី​ប្រភេទ ដែល​កំពុង​ឈរជើង បំពេញភារៈកិច្ច ការពារ បូរណភាព​ដែនដី តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ខេត្តមណ្ឌលគិរី ក្នុងភូមិ​សាស្ត្រ​ទិស​យោធភូមិ ភាគ​ទី​១ ។ ហើយ​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៥ នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ។​

ឧ​ត្ត​ម​សេនីយ៍​ត្រី ឃិន ម៉េង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ក៏បាន​រាយការណ៍​ស្តីពី​ស្ថានភាព​តាម​ខ្សែ បន្ទាត់​ព្រំដែន និង​ស្ថានភាព​ទូទៅ​ក្នុង​ខេត្ត ព្រមទាំង​សម​ទ្ធិ​ផល​នានា​ដែល​បាន​កសាង​ក្នុង​អង្គភាព ។ លោក​ឧត្ដមសេនីយ៍ត្រី​ក៏បាន ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​យក​អំណោយ​ដ៏​ថ្លៃថ្លា​មក​ផ្តល់ជូន ដល់​កង កម្លាំង​ទាំងបី​នាពេលនេះ ពីព្រោះថា រដូវភ្លៀង​ធ្លាក់​បាន​ឈានចូល​មកដល់ អាវ​ភ្លៀវ​គឺ​មធ្យោបាយ​មួយ​ដ៏​សំខាន់ សម្រាប់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ក៏ដូចជា​នាយ​នគរបាល នាយរង​នគរបាល​ទាំងអស់ ដែល​កំពុង​ឈរជើង​បំពេញភារកិច្ច​នៅ​តំបន់ ព្រំដែន បាន​ពាក់​សម្រាប់​ការពារ​ទឹកភ្លៀង​ក្នុងពេល​បំពេញបេសកកម្ម ។​

មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ចំពោះ​កងទ័ព កង​រាជ​អាវុធ​ហ​ត្ត និង​កង​នគ​បាល​ជួរមុខ​កំពុង​ឈរជើង​ការពារ​ទឹកដី​នៅតាម​បន្ទាត់​ព្រំដែន​ក្នុង​ខេត្តមណ្ឌលគិរី ទិស​យោធភូមិភាគ​ទី​១ ដែល​កន្លងមក បានធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់​នូវ​បទបញ្ជា​របស់​សម្តេច​តេ​ជោ ក្នុង​បុព្វហេតុ​ការពារ សុខសន្តិភាព​ជូន​ប្រទេស ជាតិ ។ លោក​បាន​បន្តថា ការផ្តល់​អាវ​ភ្លៀង​នាពេលនេះ គី​ជា​បទបញ្ជា​របស់​សម្តេច​តេ​ជោ ធ្វើយ៉ាងណា​ត្រូវតែ​ចែកជូន​ដល់​កង កំលាំង ដែល​កំពុង​បំពេញភារកិច្ច​អោយបាន​ដល់ដៃ​ភ្លាមៗ ក្នុង​រដូវវស្សា​ឆ្នាំនេះ ។ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​សង្កត់ធ្ងន់ថា កងកម្លាំង​ទាំងបី​មាន​តួនាទី​សំខាន់​ណាស់ ក្នុងការ​ផ្តល់​ភាពកក់ក្ដៅ និង​ការពារ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ ៕ ឦសាន​២

KA-11-05-2015-01 KA-11-05-2015-03 KA-11-05-2015-12 KA-11-05-2015-02 KA-11-05-2015-04 KA-11-05-2015-05 KA-11-05-2015-07 KA-11-05-2015-10 KA-11-05-2015-08


http://ift.tt/1JBapY8
កងកម្លាំង​ការពារ​ព្រំដែន ក្នុង​ខេត្តមណ្ឌលគិរី បានទទួល​អាវ​ភ្លៀង ដែល​អំណោយ​របស់ សម្ដេច​តេ​ជោ​សែន កងកម្លាំង​ការពារ​ព្រំដែន ក្នុង​ខេត្តមណ្ឌលគិរី បានទទួល​អាវ​ភ្លៀង ដែល​អំណោយ​របស់ សម្ដេច​តេ​ជោ​សែន Reviewed by yim PH on 2:45 PM Rating: 5

Entertainment

ads
Powered by Blogger.