មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងមណ្ឌលគិរី ដឹកនាំយោធាចូលរួមប្រជុំកិច្ចសហប្រតិបត្តិការទ្វេភាគីនៅប្រទេសវៀតណាម
ខេត្តមណ្ឌលគិរី៖ លោកឧត្តមសេនីយត្រី ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការរងមណ្ឌលគិរី បានដឹកនាំប្រតិភូយោធាខេត្តមណ្ឌលគិរី ចំនួន១៥នាក់ ទៅចូលរួមកិច្ចប្រជុំសហប្រតិបត្តិការទ្វេរភាគី ជាមួយគណបញ្ជាការយោធាខេត្តដាក់ណុង ដើម្បីជជែកពិភាក្សាស្វែងរកដំណោះស្រាយនានាដែលកើតមានតាមខ្សែបន្ទាត់ព្រំដែន។ កិច្ចប្រជុំនេះបានប្រព្រឹត្តឹទៅចំនួនពីរថ្ងៃ គឺចាប់ពីថ្ងៃទី៦ ឧសភា ដល់ថ្ងៃទី៧ ឧសភា ២០១៥ នៅទីបញ្ជាការយោធាខេត្តដាក់ណុង ប្រទេសវៀតណាម។
លោកវរសេនីយ៏ឯក ថាយ ដាយង៉ុក មេបញ្ជាការយោធាខេត្តដាក់ណុងនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានថ្លែង អំពីរ បាយការណ៏ស្ថានភាពទូរទៅជូនដល់គណៈប្រភូតិភូប្រទេសកម្ពុជា។ដោយក្នុងនោះរបាយការណ៏បានបញ្ជាក់ថា ខេត្តដាក់ ណុង គឺជាខេត្តមួយដែលមានព្រំដែនជាប់ជាមួយខេត្តមណ្ឌលគិរីជាង៨៣គីឡូម៉ែត្រ ហើយប្រជាពលរដ្ឋក៏តែងចេញចូលធ្វើពានិជកម្ម ផ្លាស់ប្តូរទំនិញទៅវិញទៅមកជាប្រចាំ។ដោយឡែកចំពោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាស្រុកនានារបស់ខេត្តដាក់ណុង នាពេលបច្ចុប្បន្នគឺសុទ្ឋសឹងតែជាអ្នកមានជីវភាពធូរធា។
ថ្លែងក្នុងពិធីប្រជុំសហប្រតិបត្តិការទ្វេរភាគី ជាមួយគណបញ្ជាការយោធាខេត្តដាក់ណុងលោកឧត្តមសេនីយ៏ត្រីឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងមណ្ឌលគិរី បានកោតសរសើចំពោះថ្នាក់ដឹកនាំយោធាខេត្តដាក់ណុង ដែលតែង បានជួយ ឧបត្ថមដល់បណ្តារកងអង្គភាពសឹករងស្រុករបស់ខេត្តមណ្ឌលគិរី។លោកឧត្តមសេនីយ៏ត្រីឃិន ម៉េងស្រេង ក៏បានសំនូមពរ ដល់ មេបញ្ជាការយោធាខេត្តដាក់ណុង ធ្វើយ៉ាងណាបន្តជួយដល់កងកម្លាំងយោធាខេត្តមណ្ឌលគិរីថែមទៀត នឹងជាពិសេសសូម ឲ្យមិត្តភាគីវៀតណាម ជួយសម្រួលដល់ការចេញចូលនឹងមិនគិតថ្លៃសេវាព្យាបាលចំពោះនាយទាហាន នាយទាហានរង និងគ្រួសារ របស់កងទ័ពដែលត្រូវការទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់ប្រទេសវៀតណាម។
ក្នុងកិច្ចប្រជុំសហប្រតិបត្តិការទ្វេរភាគីកម្ពុជា-វៀតណាម ខាងលើគណៈប្រតិភូទាំងពីរប្រទេស បានចុះហត្ថលេខាលើសេចក្តី ព្រមព្រៀងគ្នាជាច្រើនចំនុច ដើម្បីបង្កើនមិត្តភាព សហប្រតិបត្តិការស្មើរភាពនឹងជិតស្និតជាមួយគ្នាជាយូរអង្វែង សហការ ផ្តល់ ព័ត៌មានទាន់ពេលវេលា ចុះល្បាតពិនិត្យព្រំដែនធ្វើការទប់ស្តាត់ការឆ្លងដែនខុសច្បាប់ នឹងបទល្មើសផ្សេងៗ។ រួមគ្នាសហការ ការពារ តំបន់នឹងខ្សែបន្ទាត់ព្រំដែន(កម្ពុជា-វៀតណាម…វៀតណាម-កម្ពុជា)ឲ្យមានសន្តិភាពមិត្តភាពយូរអង្វែងតទៅ៕ សែនមនោរម្យ
http://ift.tt/1zR2mXb