ចោរម្នាក់ លួចទូរសព្ទ័ដៃក្នុងហាង ត្រូវម្ចាស់ហាងចាប់ ប្រគល់ឲ្យប៉ូលិស
ខេត្តកកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ ត្រូវបានលក់ដូរ និងជួសជុលទូរសព្ទ័ ក្នុងហាងមួយចាប់ខ្លួនប្រគល់ អោយសមត្ថកិច្ច បន្ទាប់ពីជនសង្ស័យរូបនោះបានធ្វើសកម្មភាពចូលលួចទូរសព្ទ័ដៃមួយគ្រឿង នៅម៉ោង៨ និង១៥នាទីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងហាងខាងលើស្ថិតក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
លោក ញ៉ោក ប៊ុនធី អធិការរងនគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖ ជនសង្ស័យនេះមានឈ្មោះ រ៉ា សាវឿន អាយុ៣៨ ឆ្នាំ មានទីលំនៅ ភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលា ប្អៀរ ។ ចំណែកម្ចាស់ ហាង ជួសជុល និងលក់ទូរសព្ទ័មានឈ្មោះ ឌី សារ៉ាត់ ហៅរាក់ អាយុ២៩ឆ្នាំ។
នៅមុនពេលកើតហេតុ ម្ចាស់ហាងបានបើកទ្វារបើកហាងតែមួយប្រឡោះ សម្រាប់អោយប្អូនៗ ចេញទៅ រៀន ពេលនោះជនសង្ស័យខាងលើបន្លំដើរចូលទៅលួចយកទូរសព្ទ័ម៉ាក អាយហ្វូនC.G.S មួយគ្រឿង របស់ម្ចាស់ផ្ទះដាក់ហោប៉ៅខោដើរចេញមកក្រៅ ភ្លាមនោះម្ចាស់ហាងបានក្រឡេកទាន់ឃើញជនសង្ស័យ ខាងលើ ព្រមទាំងឃើញបាត់ទូរស័ព្ទពីលើតុ ក៏ស្ទុះចេញមកចាប់ដល់ក្រៅផ្ទះ ឆែកឆេទៅ ឃើញទូរស័ព្ទរបស់ខ្លួន ក៏ព្រួតគ្នាវាយ ២-៣ដៃម្នាក់ ទើបប្រគល់អោយសមត្ថកិច្ច ។
លោក អធិការរងបានបន្តថា៖ ជនសង្ស័យខាងលើគឺជាមុខសញ្ញាលួចទូរសព្ទ័យ៉ាងសកម្ម នៅគ្រប់ ទីកន្លែង និងកន្លងមកធ្លាប់លួចទូរសព្ទ័គេតម្លៃជាង៨០០ដុល្លា ត្រូវបានម្ចាស់គេចាប់បានប្រគល់អោយ សមត្ថកិច្ចនគរបាល។ ចំណែកលើកនេះ ពេលចាប់ខ្លួនបាន គឺបានដកហូតវត្ថុតាងមានទូរសព្ទ័ដៃ២គ្រឿង ផ្សេងទៀត មួយគ្រឿងម៉ាក សាំសុងកាឡាក់ស៊ីណូត និងមួយគ្រឿងទៀតម៉ាក អាយខល ។ ក្រៅពីនោះ បានដកហូតម៉ូតូម៉ាកវ៉េវមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1K. 9177 ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនរួមជាមួយវត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីមពេញស។ណុំរឿងសំណុំរឿងតាមនិតិវិធី បញ្ជូនទៅតុលាការខេត្ត ។ សូមបញ្ជាក់ថា ក្រោយពេលចាប់ជនសង្ស័យខាងលើ មានម្ចាស់ទូរសព្ទ័ចំនួន៣នាក់ទៀត ដែល ធ្លាប់បាត់ទូរស័ព្ទដោយសារជនសង្ស័យខាងលើនេះលួចបាននាំគ្នាមកដាក់ពាក្យប្តឹងបន្ថែមទៀតផងដែរដើម្បីអោយតុលាការផ្តន្ទាទោសជនល្មើសតាមបញ្ញត្តិច្បាប់៕ ដោយ រិទ្ធ ជ័យ
http://ift.tt/1bCzGW6