មេឃកំពុងរលឹមស្រិចៗ កុមារីជនជាតិព្នងបាននិយាយទូរស័ព្ទ ត្រូវរន្ទះបាញ់ចំ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅស្រុកពេជ្រាដា
ខេត្តមណ្ឌលគិរី៖ ក្រុមគ្រួសារសពដែលរងគ្រោះដោយសារករណីរន្ទះបាញ់ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ នៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង៤ និង៤០ នាទីល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំ ដោយលោក សុក សេរ៉ា សមាជិកសាខាកាកបាទក្រហមកម្ពុជា លោក ឡុង វិបុល នាយក កាកបាទក្រហម និង លោក សាន់ ដារិទ្ធ សមាជិកកាកបាទក្រហម ព្រមទាំងអាជ្ញាធរស្រុក ពេជ្រាដា បានយកអំណោយ និងថវិកាជួយឧបត្ថម្ភដល់ក្រុមគ្រួសារសព កាលពីព្រឹកថ្ងៃទី ០៥ ឧសភា នេះខណៈគ្រួសារ និងអ្នកភូមិជនជាតិព្នងកំពុងតែមានទុក្ខកង្វល់។
តាមការឲ្យដឹងពីនាយកកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ករណីស្លាប់ និងរង របួសធ្ងន់ ដោយសាររន្ទះបាញ់នេះ បណ្តាលមកក្មេងស្រីប្រើប្រាស់នូវទូរស័ព្ទ នៅពេល មានភ្លៀវស្រិចៗ និងមានផ្គល់លាន់ ទើបបណ្តាលឲ្យមានករណីនេះកើតឡើង។ លោកបន្ត ថា អ្នកស្លាប់ ឈ្មោះ ម៉ាន នីត ភេទស្រី អាយុ ១០ឆ្នាំ និងអ្នករងគ្រោះឈ្មោះ ម៉ាន រ៉ាវី ភេទស្រី អាយុ ១២ឆ្នាំ អ្នកទាំងពីរជាជនជាតិព្នង ហើយជាបងប្អូនបង្កើតនឹងគ្នា រស់នៅភូមិ ពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា។ អំណោយដែលកាកបាទក្រហមជួយឧបត្ថម្ភដល់អ្នករង គ្រោះ មានថវិកា ២០ម៉ឺនរៀល ដើម្បីថ្លៃលើថ្នាំព្យាបាល ចំណែកសពចំនួន ២០ម៉ឺនរៀល និងអង្គរ ៥០គីឡូក្រាម ដើម្បីឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យ ។
លោកបន្តថា ថ្វីត្បិតតែអំណោយទាំងនេះ មានចំនួនតិចតួចមិនគ្រប់គ្រាន់តាមតម្រូវ ការក្តី ប៉ុន្តែវាក៏បានជួយសម្រាលបន្ទុកការលំបាកខ្លះដល់ពួកគាត់មួយគ្រាផងដែរ អំណោយ ដែលចែកជូននាពេលនេះ គឺមិនប្រកាន់នូវបក្សពួក សញ្ជាតិ ឬសាសនាអ្វីឡើយ ។ លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅ ពេលមានគ្រោះធម្មជាតិ ហើយនៅពេលមានភ្លៀង ឬរន្ទះ មិនត្រូវប្រើប្រាស់ទូរស័ព្ទ ឫចាក់ចំរៀងស្តាប់ ជៀសវាងមានអភូតហេតុកើតឡើងដែលយើងស្មាន់មិនដល់៕ ដោយ ពេជ្រាដា
http://ift.tt/1ACkn6w