ជនជាតិវៀតណាមលើកគ្នាមកសម្ងំលួចកាប់ឈើក្នុងព្រៃខេត្តមណ្ឌលគិរីតែមត្ថកិច្ចចាប់ខ្លួនបាន៥នាក់ដែលពួកគេកំពុងកាប់បំផ្លាញព្រៃឈើ
ខេត្តមណ្ឌលគិរី៖ ជនជាតិវៀតណាមចូលក្នុងទឹកដីនៃខេត្តមណ្ឌលគិរីល្មើសច្បាប់ រួចប្រព្រឹត្តបទល្មើសព្រៃឈើ នៅតាមតំបន់ព្រៃការពារ និងតាមបណ្តោយខ្សែរក្រវាត់ប្រទេសទាំង២គួរអោយព្រួយបារម្ភ ហើយក្នុងនោះសមត្ថកិច្ចការពារព្រៃឈើក៏ធ្វើការចាប់បង្ក្រាបបានជាបណ្តើរៗផងដែរ។ ទោះយ៉ាងណាករណីវៀតណាមឆ្លងដែនចូមមកកាប់ឈើ និងដឹកជញ្ជូនឆ្លងដែនដោយគ្មានឧបស័គ្គនោះដោយសារតែភាពធូររលង់ និងការផ្សំគំនិតពីមន្ត្រីច្រកតាមព្រំដែនមួយចមនួន។
ជាក់ស្តែងយោងតាមសេចក្តីរាយការនៅព្រឹកថ្ងៃទី៤ឧសភានេះ សម្ថកិច្ចព្រៃឈើ សហការជាមួយអាវុធហត្ថលើ ផ្ទៃប្រទេសក៏បាន ចាប់បង្ក្រាបបានជនជាតិវៀតណាមចំនួន៥នាក់បន្ថែមទៀត ជាមួយនឹងវត្ថុតាងជាច្រើនសំរាប់ប្រើ ប្រាស់ ក្នុងគ្រាដែលពូកគេធ្វើសកម្មភាពនៅចំណុចអូប៉ាម ស្ថិតក្នុងភូមិសាស្ត្រព្រៃអភិរក្សស្រុកកែវសីមា និងស្រុកអូរាំង ខេត្តមណ្ឌលគិរី ជាប់នឹងព្រំដែនប្រទេសកម្ពុជានិងវៀតណាម។
ប្រភពពីកងកម្លាំងចុះប្រតិបត្តការនោះ បានអោយដឹងថា នៅចំណុចបង្ក្រាបជនជាតិវៀតណាមទាំងនោះ គេឃើញ មាន រោងប្រក់តង់ចំនួន៦ ឈើប្រភេទស្រឡៅអារច្រៀករួចមានមុខកាត់ធំៗច្រើនដុំ មនុស្សប្រមាណជាង២០នាក់ ប៉ុន្តែនៅ ពេលបង្ក្រាដោយសារតែស្ថានភាពក្នុងព្រៃស្មុកស្មាញពេកទើបមិនអាចចាប់បានទាំងអស់។ ដោយសមត្ថកិច្ចបញ្ជាក់ថាចាប់បានតែមនុស្ស៥នាក់ ម៉ូតូ រណាយន្ត៨គ្រឿង បង់កាំភ្លើង១ សត្វត្រគួត១ និងរបស់របរប្រើប្រាស់ ផ្សេងទៀតជា ច្រើន។
មកដល់រសៀលថ្ងៃនេះនៅមិនទាន់មានការបញ្ជាក់ណាមួយ ពីសមត្ថកិច្ច នៃឈ្មោះរបស់អ្នកកាប់បំផ្លាញព្រៃ ឈើទាំង ៥នាក់នោះនៅឡើយ ដោយសមត្ថកិច្ចកំពុងសាកសួរនៅស្នាក់ការអភិរក្សជីវចម្រុះសីមា។
ករណីនេះមជ្ឍដ្ឋាននានាបានលើកឡើងថា នៅពេលបង្ក្រាបបទល្មើសដែលកើតមានតាមព្រំដែនចាប់ពីស្រុកកោះញែក ពេជ្រា ដា អូរាំង កែវសីមា សុទ្ធសឹងតែជាជនជាតិវៀតណាម តើសមត្ថកិច្ចព្រំដែនដែលឈរជើងនៅតាមចំណុចទាំងនោះ បាន ដឹងដែរឬទេ?
ជាមួយគ្នានេះដែរ ការចាប់បង្ក្រាបជនជាតិវៀតណាមចំនួន៦នាក់ កាលពីថ្ងៃ២៥មិនានោះ ពួកគេបានឆ្លើយថា ឈ្មោះ សៅ រិត ហៅរិត ជាំ មានតួនាទីយោធាព្រំដែន ជាអ្នកចង្អុលបង្ហាញ និងឃុបឃិតអោយពួកគេ (វៀតណាម) ចូលកាប់ឈើក្នុង ទឹកដី នៃខេត្តមណ្ឌលគិរី។ តែក្នុងករណីនោះ ឈ្មោះសៅ រិត ត្រូវគេរាយការណ៍ថា មិនទាន់ចូលខ្លួនមកដោះស្រាយនៅឡើយ ដោយមេបញ្ជាការយោធាខេត្ត បានអោយដឹងថាឈ្មោះសៅ រិត កំពុងលាក់ខ្លួន។ ចំណែកព្រះរាជ អជ្ញារងសាលាដំបូង ខេត្តមណ្ឌលគិរី បានអោយដឹងថា ឈ្មោះសៅ រិត នេះកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ៕
http://ift.tt/1KdCbtO