អ្នកដំណើរប្រុសស្រីចំនួន៣នាក់រងរបួស ដោយសារតែរថយន្ត VIP របស់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ វីរៈប៊ុនថាំ បើកខ្វះការប្រុងប្រយ័ត្នរេចេញពីផ្លូវជាតិធ្លាក់ចូលប្រឡាយ
ខេត្តព្រះសីហនុ ៖ អ្នកដំណើរប្រុសស្រីចំនួន៣នាក់បានរងរបួស ដោយសារតែរថយន្ត VIP របស់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ វីរៈប៊ុនថាំ បើកក្នុងល្បឿនលឿនគេចពីរថយន្តបញ្ច្រាសទិស១គ្រឿងបានរេចេញពីផ្លូវជាតិធ្លាក់ចូលប្រឡាយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកាលពីវេលាម៉ោង៩ និង៤៥នាទី ព្រឹកថ្ងៃទី៥ ឧសភា ឆ្នាំ២០១៥នេះ នៅលើដងផ្លូវជាតិលេខ៤ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ១៤៧ និង១៤៨ ក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
មន្ត្រីកងរាជអាវុធហត្ថប្រចាំស្នាក់ការសនិ្តសុខ 402 គោរពរាយការណ៍មេនៅវេលាម៉ោង រថយន្ត VIP របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ពាក់ស្លាកលេខ ភ្នំពេញ 2AA-3472 បានធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានវ៉ាក់អើជាមួយរថយន្ត១គ្រឿងកំពុងតែបើកបញ្ច្រាសទិសគ្នា ខណៈនោះរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ បានគេចរេចុះចិញ្ចើមផ្លូវនិងធ្លាក់ប្រឡាយទឹកតែម្តង បណ្តាលឲ្យអ្នកជិះក្នុងរថយន្តដួលទង្គិចរងរបួស។
ប្រភពបានបញ្ជាក់ថា៖ គ្រោះថ្នាក់នោះបានបណ្តាលឲ្យអ្នកដំណើរចំនួន៣នាក់រងរបួស ដែលមាន ទី១ឈ្មោះ វៀច ចរិយា ភេទស្រី អាយុ២៦ឆ្នាំ រស់នៅស្រុកឈូក ខេត្តកំពត, ទី២ឈ្មោះ ស៊ិន សុធារៈ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅសង្កាត់ស្រះចក រាជធានីភ្នំពេញ និងទី៣ ឈ្មោះ លូ ស៊ី ភេទស្រីអាយុ២៤ឆ្នាំ ជនជាតិអង់គ្លេស។ ភ្លាមនោះ ក្រោយកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការ៤០២ និងប៉ូលិសមូលដ្ឋាន ជួយបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រក្តុងភ្នំពេញ។ ចំណែករថយន្តត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋានស្រុកស្រែអំបិលរងចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ សមុទ្រខៀវ
http://ift.tt/1IJgOlL