Insurance

728x90

តូចចិត្ត​ខឹង​នឹង​ប្រពន្ធ​ទៅតាម​ហៅ​ដល់​វង់​ផឹកស៊ី​ឲ្យ​មក​ផ្ទះ បាន​ប្រហារជីវិត​ខ្លួនឯង​ដោយ​ចងក​នៅ​មែកឈើ​ក្រោ​ផ្ទះ​ដើម្បី​កុំ​ឲ្យ​ប្រពន្ធ​រំខាន​ទៀត​

​ខេត្តរតនគិរី​៖ លោក​ប្តី​ចិត្ត​ស្រាល​គិត​ខ្លី​ម្នាក់ បាន​សម្រេចចិត្ត​ធ្វើអត្តឃាត ប្រហារជីវិត​ខ្លួនឯង​គ្មាន ស្រណោះ​ស្តាយ​អ្វី​បន្តិច​ឡើយ ដោយសារតែ​ខ្លួនគេ​កំពុង​ផឹកស៊ី ជាមួយ​មិត្តភក្តិ​សប្បាយ​ស្ទើរ​លេច​ថ្លើម ស្រាប់តែ​ឃើញ​ប្រពន្ធ​បីកូន​ទៅ​ហៅ​មក​ផ្ទះ ទំនង​គិតថា​រំខាន ហើយ​ផ្ទុះ​កំហឹង​មួរ​ម៉ៅ​ក្តៅក្រហាយ ឈឺចិត្ត​ឈឺ​ជីវា ក៏​ទាញយក​ខ្សែ​ហ្វ្រាំង​ប្រភេទ​ខ្សែ​អន្ទាក់ ដាក់​សត្វព្រៃ មក​មក​ចងក​ប្រហារជីវិត​ខ្លួនឯង​ស្លាប់ ស្លាប់​តាម​បំណង​ដូច​ខ្លួនគេ​ចង់​។ ទុក​ឲ្យ​ប្រពន្ធ​កូន​រស់នៅ​រងទុក្ខវេទនា និង​បាត់បង់​ភាពកក់ក្តៅ និង​ជំហរ​មេគ្រូ​សារ​។​ហេតុការណ៍​បុរស​ស្រឡាញ់​ការជួបជុំ​ផឹកស៊ី​ជាង​ជីវិត​នេះ​បានធ្វើ​អត្តឃាត​ដោយ​ចងក​ខ្លួនឯង​នោះ កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០ នាទី​យប់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ចាយ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។​ ​ ​

​លោក ផាត សុ​វ៉ាត អធិការរង​នគរបាល​ស្រុក​អណ្តូង​មាស​បាន​ឲ្យ​ដឹងថា​៖ បុរស​ដែល​ធ្វើអត្តឃាត ចងក​សម្លាប់​ខ្លួនឯង​នោះ​ឈ្មោះ រ​ម៉ា​ម ពិល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​កាចក់ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​មាន​ប្រពន្ធ​កូន​(​មិន​ស្គាល់​អត្តសញ្ញាណ​)​។ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៥ ញាតិមិត្ត ក្នុងភូមិ​ក្បែរ​ខាង​ជាមួយគ្នា បាន​ត​សំ​យ៉ាប​ផ្ទះ ហើយក៏​មានកម្ម​វិធី​ផឹកស៊ី​តាម​ទំនៀមទម្លាប់រ​បស់បង​ប្អូន​ជនជាតិដើម​ដោយ​ម្នាក់​សប្បាយ​ភ្លេច​ប្រពន្ធ​កូន​ផ្ទះសម្បែង លែង​ខ្វល់​បាយទឹក​តាំងពីព្រឹក​រហូតដល់​ល្ងាច​។

​លោក​អធិការរង​បន្តទៀតថា​៖ ការជួបជុំ​ស៊ីផឹក​សប្បាយ​នោះបាន​ចាប់ផ្តើម​តាំងពីព្រឹក​រហូតទល់​ល្ងាច​(​ពេញ​មួយថ្ងៃ​តែម្តង​) ចំណែក​ជនរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង​ជោគជាំ​យ៉ាងខ្លាំង​ដោយសារ​ទឹក​ប្តូរ​និស្ស័យ លែង​ស្គាល់​ខុសត្រូវ ខណៈ​ប្រពន្ធ​បីកូន​តូច​ទៅ​ហៅ​លោក​ប្តី អោយមក​ផ្ទះ​វិញ ខ្លាច​ស្រវឹង កើតជា​ជំងឺ​ក៏​កើតជា​ខឹងឆេវ​ឆាវ ចេញ​យក្ស​កំណាច​មួយ​រំពេច​ដោយ​រក​សម្លាប់​កូន​ចោល​ថែមទៀត​។ ប្រពន្ធ​ឃើញ​សភាព​បែបនេះ​ក៏​បណ្តោយ​តាមចិត្ត​គាត់​ទៅ​លែង​រវីរវល់​ជាមួយ​លោក​ម្ចាស់​ប្តី​ដែល​ត្រូវ​ការផឹក​អាកា​សាហាវ​បន្ថែម​ព្រោះ​មិនទាន់​ឆ្អែត​។ លុះដល់​វេលាយប់​ម៉ោង​១​និង​៣០​នាទី​ត្រូវ​និង​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៥ ត្រូវបាន​អ្នកជិតខាង​ផ្ទះ​ប្រទះឃើញ​បុរស​ខ្លាំង​ខាង​ផឹកស្រា​មិន​ស្តាប់​ប្រពន្ធ​នោះ​ចងក​នៅ​នឹង​មែកឈើ​ខាងក្រោយ​ផ្ទះ ដែលមាន​ចំងាយ​ប្រមាណ​២​ម៉ែត្រ​ប៉ុណ្ណោះ ពី ផ្ទះ​របស់ខ្លួន ក៏មាន​ការ​ឆោឡោ​ភ្ញាក់ផ្អើល​ឡើង​ទឹល​ទាំងយប់​។​

លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៥ ក្រុមគ្រួសារ និង​ប្រជាពលរដ្ឋ​បាន​រាយការណ៍ ទៅ​សមត្ថ កិច្ច ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ហើយ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព​បុរស ហើយ​បាន​កំណត់ថា សព​ពិតជា​ធ្វើអត្តឃាត​ខ្លួនឯង​ពិតប្រាកដ​មែន មិនមែនជា​ករណី​ឃាតកម្ម​ស្អី​នោះឡើយ​។ សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ​ដោយ លី វណ្ណៈ​ ​

KA-18-05-2015-19 KA-18-05-2015-18


http://ift.tt/1L1k1vz
តូចចិត្ត​ខឹង​នឹង​ប្រពន្ធ​ទៅតាម​ហៅ​ដល់​វង់​ផឹកស៊ី​ឲ្យ​មក​ផ្ទះ បាន​ប្រហារជីវិត​ខ្លួនឯង​ដោយ​ចងក​នៅ​មែកឈើ​ក្រោ​ផ្ទះ​ដើម្បី​កុំ​ឲ្យ​ប្រពន្ធ​រំខាន​ទៀត​ តូចចិត្ត​ខឹង​នឹង​ប្រពន្ធ​ទៅតាម​ហៅ​ដល់​វង់​ផឹកស៊ី​ឲ្យ​មក​ផ្ទះ បាន​ប្រហារជីវិត​ខ្លួនឯង​ដោយ​ចងក​នៅ​មែកឈើ​ក្រោ​ផ្ទះ​ដើម្បី​កុំ​ឲ្យ​ប្រពន្ធ​រំខាន​ទៀត​ Reviewed by yim PH on 8:11 PM Rating: 5

Entertainment

ads
Powered by Blogger.