មន្ត្រីប៉ូលិសវរៈព្រំដែននៅស្រុកអូរយ៉ាដាវបើករថយន្តតាកូម៉ាឡើងជែងវ៉ាជ្រុលទៅបុកម៉ូតូកំពុងតែបើកបរបញ្ច្រាស់ទិសគ្នាចំពេញទំហឹងស្លាប់១នាក់ របួសធ្ងន់២នាក់ ម្ចាស់រថយន្តបន្ថែមល្បឿងរត់បាត់
ខេត្តរតនគិរី៖ រថយន្តតាកូម៉ាបើកក្នុងល្បឿនលឿនឡើងវ៉ារថយន្តមួយគ្រឿទៀតខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតកំពុងតែបើកបរបញ្ច្រាសទិសគ្នាចំពេគទំហឹងបណ្តាលឲ្យ អ្នកជិះម៉ូតូស្លាប់១នាក់ របួសធ្ងន់២នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ ត្រង់ចំណុចទល់មុខហាងក្លិបកម្សាន្តស្រី ពេជ្រ១៦៨ នៅលើផ្លូវជាលតិលេខ៧៨ ស្ថិន ក្នុងភូមិឡាបូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ បើតាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ជាបងប្អូននឹងគ្នាពួកគេបាន ធ្វើដំណើរមកផ្សារបានលុងទិញអង្ក និងម្ហូប។
ប៉ូលិសប៉ុស្តិ៍សង្កាត់យក្ខឡោមបានបានឲ្យដឹងថា នៅកន្លែងកើតហេតុមានមនុស្ស៣នាក់បានដេកស្លាប់ម្នាក់ រងបួសធ្ងន់២នាក់ ដោយបាក់ជើងធ្វេងទាំងពីរនាក់ ហើយភ្លាមនោះ បានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់។ ប្រភពបានបន្តថា៖ ជនរគ្រោះទី១មានឈ្មោះ ឌីវ រ៉េល ភេទប្រុស អាយុ៣៨ឆ្នាំ (ស្លាប់) ទី២ឈ្មោះ រឿន សៀ ភេទស្រី អាយុ២៩ឆ្នាំ (របួសធ្ងន់បាក់ជើងខាងធ្វេង) ទី៣ឈ្មោះ ដូ ដៀ ភេទស្រី អាយុ២២ឆ្នាំ(របួសធ្ងន់បាក់កជើងខាងធ្វេង និងរយះផ្ទៃមុខ)អ្នកទាំង៣មានមុខរបរកម្មករចំការម្រេច មានទីលំនៅភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ជនរងគ្រោះទាំង៣ជាជនជាតិភាគតិចទំពួន។
សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា៖ នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះបើកម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AJ-6212 មកពីលិចទៅកើត ហើយរថយន្តបានបើកមកពីកើតមកលិចបញ្ច្រាសទិសគ្នា មកដល់ចំណុចកើតហេតុរថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2S-8917 បានបើកជែងរថយន្តមួយគ្រឿងទៀត បណ្តាលអោយជ្រុលចង្កូតទៅខាងធ្វេងដៃ ក៏បុកម៉ូតូចំពេញទំហឹងតែម្តងបណ្តាលឲ្យម៉ូតូ និងអ្នកជិះខ្ទាតដួលបោកនឹងថ្នល់តែម្តង។ ចំណែករថយន្តបង្ក ក្រោយពីបង្កហេតុរថយន្តនោះបានបន្ថែមល្បឿនបើកគេចបាត់ស្រមោលភ្លាម។
សម្ថកិច្ចបានបញ្ជាក់ថា៖ រថយន្តបង្កហេតុត្រូវបានប៉ូលិសចរាចរណ៍ស្រាវជ្រាវចាប់បាន បន្ទាប់ពីម្ចាស់រថយន្តបង្កបើករត់គេចបានចំងាយប្រហែល១គីឡូម៉ែត្រ រួចយកទៅលាក់ទុកនៅក្រោយផ្ទះសំណាក់ម៉េង លីន មុខបន្ទាយទាហានវរៈ៧៩ ប៉ុន្តែម្ចាស់រថយន្តបានរត់គេចខ្លួនពីទីនោះបាត់ទៅហើយ ។ ទោះយ៉ាងណាសម្ថកិច្ចបានបង្ហើបឲ្យដឹងថា៖ ម្ចាស់រថយន្តជាមន្ត្រីប៉ូលិសវរៈព្រំដែននៅស្រុកអូរយ៉ាដាវ តែសមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់រថយន្តបង្កនោះដើម្បីយកមកឲ្យទទួលខុសត្រូវ និងផ្តន្ទាទោសទៅតាមច្បាប់។
សម្ថកិច្ចបានឲ្យដឹងទៀតថា៖ បច្ចុប្បន្នសមត្ថកិច្ចចរាចរណ៍នៃស្នងការដ្ឋានគរបាលខេត្តបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកចំណែកសាកសព្វប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ ចំណែកលោក ហ៊ីង ផានសុគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបានឲ្យដឹងថាអ្នករបួសទាំង២នាក់មានសភាពធ្ងន់ធ្ងរ មិនអាចព្យាបាលនៅខេត្តបានទេ លោកធ្វើសំណុំបែបបទទៅសង្គ្រោះនៅភ្នំពេញ៕ លី វណ្ណៈ
http://ift.tt/1Cn0JMN