ជនជាតិវៀតណាមម្នាក់ឆក់ត្រី ត្រូវសមត្ថកិច្ចរដ្ឋបាលជលផលចាប់ខ្លួនបញ្ជូនទៅតុលាការឃុំខ្លួនក្នុងពន្ធនាគាខេត្ត
ខេត្តកំពង់ឆ្នាំង៖ ជនល្មើសឆក់ត្រីម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចរដ្ឋបាល ជលផលពទ្ធ័ចាប់ខ្លួនបាននៅពេលពួកគេកំពុងឆក់ត្រី។ ដោយឡែកគ្នាគេ២នាក់ទៀតបានលោតក្នុង ទឹកគេចខ្លួនបាត់។ កិច្ចបង្ក្រាបនេះបានធ្វើឡើងនៅម៉ោង២និង១៥នាទីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥នេះ នៅក្នុងភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងត្រូវបានតុលាការឃុំខ្លួន ក្នុងពន្ធនាគារខេត្ត នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥។
មន្ត្រីសមត្ថកិច្ចរដ្ឋបាលជលផលកំពង់ឆ្នាំងបានបានអោយដឹងថា៖ ជនល្មើសដែលបាន ចាប់ខ្លួនក្នុងបទល្មើសខាងលើនេះមានឈ្មោះ ចាំង យាំងតឺ អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម រស់ នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ វត្ថុតាងរឹបអូសបានមាន អាំងវិចទ័រឆក់ ត្រជាក់១គ្រឿង កន្ត្រងឆក់២ និងអាគុយ៥០អំពែ១គ្រឿង។
ជនល្មើសរូបនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជូនខ្លួននិងវត្ថុតាងទៅសាលាដំបូងខេត្ត និងត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តនៅម៉ោង១០ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥។ ច្បាប់ស្តីពីជលផលបានចែងថា៖អ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រី នឹងការផ្តន្ទាទោស ក្រោមបទល្មើសជលផលថ្នាក់លេខ១ ត្រង់មាត្រាទី៩៨ ចំណុច៤ ដែលត្រូវដាក់ពន្ធនាគារពី៣ឆ្នាំទៅ៥ឆ្នាំ វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល។ .
លោក លី ឡា នាយរងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថា៖ រយៈពេល ៦ខែ ដើមឆ្នាំ២០១៥បទល្មើសឆក់ត្រីត្រូវបានថយចុះ។ការថយចុះនេះគឺដោយសារ សមត្ថកិច្ចជំនាញ សហការជាមួយសមត្ថកិច្ចនគរបាលគ្រប់មូលដ្ឋា និងអាជ្ញាធរមូលដ្ឋាន តែងតែធ្វើការណែនាំ អប់ ដល់ប្រជាពលរដ្ឋដែលមានឧបករណ៍ឆក់ទាំងអស់នៅក្នុងមូលដ្ឋានអោយយល់ពីផលប៉ះពាល់ នៃការឆក់ត្រី និង ក្រោយពីបានធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់ឯកឧត្តមអភិបាលខេត្ត កន្លងមក ប្រជាពលរដ្ឋបានស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ត្រីជិត១ពាន់គ្រឿង ឧបករណ៍ឆក់ទាំង នោះសមត្ថកិច្ចបានធ្វើពិធីដុតកំទេចចោលកន្លងមកអស់ហើយ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1I97k3w