Insurance

728x90

អាមេរិក​នឹង​បញ្ចេញ​រថក្រោះ​២៥០​គ្រឿង ដើម្បី​ឆ្លើយ​​តប​ការ​គំរាម​របស់​រុស្ស៊ី

មហា​អំណាច​យោធា​សហរដ្ឋអាមេរិក នឹង​បញ្ជូន​រថក្រោះ ២៥០​គ្រឿង កាំ​ភ្លង​ធំ និង​សព្វាវុធ​ធ្វើ​សង្គ្រាម​មួយ​ចំនួន​​ទៀត ទៅ​កាន់​ប្រទេស​ចំនួន៧ នៅ​អឺរ៉ុប ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​គំរាមកំហែង​ឈ្លានពាន​របស់​រុស្ស៊ី។

 

1
រថក្រោះ​របស់​អាមេរិក

 

លេខាធិការ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក លោក Ash Carter បាន​និយាយ​ថា ប្រទេស​អេស្តូនី លីទុយអានី ឡាតវី រ៉ូម៉ានី ប៊ុលហ្គារី និង​ប្រទេស​ប៉ូឡូញ គឺ​ជា​កន្លែង​ផ្ទុក​សព្វាវុធ​ធុន​ធ្ងន់​ទាំង​នេះ។

 

គោល​ដៅ​ចម្បង​នៃ​ការ​បញ្ចេញ​សាច់​ដុំ​របស់​សហរដ្ឋ​អាមេរិក គឺ​ដើម្បី​​ផ្ដល់​ទំនុក​ចិត្ត​ដល់​បណ្ដា​ប្រទេស​នៅ​ក្នុង​សម្ព័ន្ធ NATO ដែល​កំពុង​រង​ការ​គំរាម​កំហែង​ពី​សកម្មភាព​រុស្សី​ក្នុង​ប្រទេស​អ៊ុយក្រែន។

 

​​”​ជា​បណ្ដោះ​អាសន្ន យើង​នឹង​ដាក់​ពង្រាយ​​សព្វាវុធ​ប្រយុទ្ធ​មួយ​កង​ពល និង​សម្ភារៈ​ពាក់​ព័ន្ធ​នៅ​បណ្ដា​ប្រទេស​ ភាគ​កណ្ដាល និង​ភាគ​ខាង​កើត​អឺរ៉ុប”។ លោក Carter ថ្លែង​នៅ​ក្នុង​សន្និសីទ​រួម​គ្នា ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ប្រទេស​តំបន់​សមុទ្រ​បាល់ទិក ៣​រូប​ផ្សេង​ទៀត។ ​​​​​​

 

សព្វាវុធ​ធុន​ធ្ងន់​ទាំង​អស់​រួម​មាន រថក្រោះ ២៥០​គ្រឿង មធ្យោបាយ​ដឹក​ជញ្ជូន​កង​ថ្មើរ​ជើង និង​កាំភ្លើង​ធំ​មួយ​ចំនួន​ទៀត។ លេខាធិការ​ក្រសួង​ការពារ​ជាតិ​អាមេរិក ក៏​រំពឹង​ផង​ដែរ​ថា​នឹង​មាន​ការ​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ ទាក់ទង​នឹង​ការ​បញ្ជូន​យន្តហោះ​យោធា​ធុន​ធ្ងន់ ដើម្បី​បញ្ជូន​កង​កម្លាំង NATO ទៅ​កាន់​ចំណុច​រសើប​នៅ​ជិត​ព្រំ​ដែន​រុស្ស៊ី។

 

ការ​បញ្ចេញ​សាច់​ដុំ​របស់​សហរដ្ឋអាមេរិក ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​ដ៏​មាន​ឥទ្ធិពល​របស់​រុស្ស៊ី Vladimir Putin ប្រកាស​កាលពី​ពាក់​កណ្ដាល​ខែ​ឧសភា​នេះ​ថា រុស្ស៊ី​នឹង​បន្ថែម​កាំជ្រួច​មីស៊ីល​ឆ្លង​ទ្វីប​ជាង ៤០​គ្រាប់​ទៀត ដើម្បី​ពង្រឹង​កង​កម្លាំង​យោធា​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ២០១៥៕

 

3

 

2

 

ចុចអាន៖ រុស្ស៊ី​នឹង​បន្ថែម​កាំជ្រួច​ឆ្លង​ទ្វីប​ជាង៤០​គ្រាប់​ទៀត​នៅ​ឆ្នាំ​២០១៥ នេះ

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ telegraph

http://ift.tt/1Gy0m2P
អាមេរិក​នឹង​បញ្ចេញ​រថក្រោះ​២៥០​គ្រឿង ដើម្បី​ឆ្លើយ​​តប​ការ​គំរាម​របស់​រុស្ស៊ី អាមេរិក​នឹង​បញ្ចេញ​រថក្រោះ​២៥០​គ្រឿង ដើម្បី​ឆ្លើយ​​តប​ការ​គំរាម​របស់​រុស្ស៊ី Reviewed by yim PH on 10:54 AM Rating: 5

Entertainment

ads
Powered by Blogger.