Insurance

728x90

លោក រស់ សុ​គុន្ធ អតីត​ប្រធាន​ភូមិបាល​ស្រុក​ស្ទឹងហាវ ធ្វើ​របង​ថ្ម​ចំ​កណ្តាល​អូរ ហើយ​ចាក់ដី លុប​បំពេញ​វាទី​យក​ធ្វើជា​កម្ម​សិទ្ធ បង្ក​ការលិចលង់​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​អាជ្ញាធរ​

​ខេត្ត​ព្រះសីហនុ​៖ វា​ជា​រឿង​គូរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នៅពេល​គេ​បានដឹងថា អ្នក​ដែល​ចាក់ដី​លុប អូរ វាទី​យក​ដី​ដោយ​ខុសច្បាប់​គឺជា លោក រស់ សុ​គុន្ធ អតីត​ប្រធាន​ភូមិបាល​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​នោះ ពីព្រោះថា គាត់​ជាម​នុស្ស​ដែលមាន​ការយល់ដឹង​ច្បាស់​ពីរ​ច្បាប់​ភូមិបាល ផ្ទុយ​ពីរ​ប្រជាពលរដ្ឋ ទូទៅ​ប៉ុន្តែ បែរជា​គាត់ បាន​ប្រព្រឹត្ត​ម្តង​ហើយ​ម្តងទៀត ចាក់ដី​រំលោភ​យក​ដី​អូរ​រហូត​បានសម្រេច ធ្វើ​ឲ្យ​ទំហំ​អូរ តំបន់​នោះ​រូ​ម​តូចចង្អៀត​បង្ក​ឲ្យ​មានការ​កក​ស្ធះ​ទឹក​ជន​លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ម៉ា​ត​អូរ​ជាប្រចាំ​នៅពេល​មាន​ភ្លៀង​ធ្លាក់​។​

អ៊ុំ​ប្រុស​ម្នាក់​ឈ្មោះ សុធី ដែលជា​មនុស្ស​ចាស់ទុំរ​ស់​នៅ​តំបន់​ខាងលើ​បាន​និយាយ​រៀបរាប់​ប្រាប់​ឲ្យ ដឹងថា លោក រស់ សុ​គុន្ធ ដំបូង​ឡើយ​គេ​ឃើញ​គាត់​បាន​ជួល​កម្មករសំណង់​ជាច្រើន​នាក់​ចុះ​ធ្វើ​ការរៀប របង​ថ្ម​ចាក់​គ្រិះ​យ៉ាងរឹងមាំ​នៅ​ចំពាក់​កណ្តាល​ដី​អូរ​តែម្តង​ក្នុង​គោលដៅ​វាទី​យក​ដី​អូរ​នោះ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លូន​។ ក្រោយមក​ធ្វើបាន​បន្តិច​ក៍​ត្រូវ​លោក ជិន សារិន អភិបាលក្រុង​ព្រះសីហនុ​បញ្ជា​ឲ្យ​មន្ត្រី ក្រោម​ឧ​វាទ​ចុះទៅ​ធ្វើការ​ហាមឃាត់​បញ្ឈ​ប់​សកម្មភាព​ការសាងសង់​នោះ​មិន​អនុញាត​ឲ្យ​មានការ​សាងសង់​បន្ត​នោះឡើយ​។

ប្រភព​បន្តថា​៖ ប៉ុន្តែ​ក្រោយមក​សំណង់​របង​ថ្ម​ដ៏​ដែល​នោះ ក៍​ចាប់ផ្តើម​ធ្វើការ​សាងសង់​ឡើយ​វិញ​យ៉ាង​រលូន រហូត​បានសម្រេច​ជា​ស្ថាពរ និង​ថែមទាំង​បាន​ដឹក​ដី​រាប់រយ​ឡាន​ចាក់​លុប​បំពេញ​យ៉ាង​រលូន រំលោភ​យក​ទាំងស្រុង​តែម្តង​ដោយ​សកម្មភាព​នេះ​គេ​មិន​បានឃើញ​មាន​មន្ត្រី​ពាក់ព័ន្ធ​ណា​ម្នាក់​ចុះមក​ព​និត្យ ឬ​ធ្វើការ​ហាមឃាត់​ដូចពេលមុនៗ​នោះឡើយ​។ ទង្វើ​បែបនេះ​ត្រូ​វា​បាន​គេ​សង្ស័យថា​ជា​អំពើ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករ​លូ​យ​យ៉ាងពិត​ប្រាកដ​ពី​សំណាក់​មន្ត្រី​ថ្នាក់​ដឹក​ក្រុងព្រះសីហនុ ទើបបានជា​សកម្មភាព​នេះ​អាច​ដំណើរការបាន​ដែល​បានធ្វើ​ឲ្យ​ពលរដ្ឋ​អស់ជំនឿ​លើ​អស់លោក​ទាំងនោះ​ទោះ​ហើយ​។​

លោក លី វ៉ានដា អភិបាលរងក្រុង​ព្រះសីហនុ​ជុំវិញ​បញ្ហា​ខាងលើនេះ​លោក​បាន​ទ​ទូល​ស្គាល់​ថា កន្លងមក​រូបលោក​ពិត​ជា​ធ្លាប់បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះទៅ​ធ្វើការ​ហាមឃាត់​នៅ​របង​ថ្ម​ដែល​សាងសង់​ខុសច្បាប់​នៅ​ចំណុច​អូរ​ខាងលើនេះ​ប្រាកដ​មែន​ដោយ​មិន​អនុ​ញា​ត្តិ​ឲ្យ​ធ្វើ​នោះឡើយ​។ ប៉ុន្តែ​ក្រោយមក​បែរជា​មានការ​លូច​សាងសង់​ឡើងវិញ​ដោយ​អាជ្ញាធរ​ក្រុង​មិនបាន​ដឹង​នោះទេ​។​

លោក ឈិ​ត សុខុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ លោក​បាន​មានប្រតិកម្ម​យ៉ាង ខ្លាំង បន្ទាប់ពី​រលោក​ទ​ទូល​បាន​ព័ត៌មាន​នៃ​ការចាក់ដី​ចូល​អូរ​ខាងលើនេះ ដោយ​លោក​បាន​មានប្រសាសន៍ ថា​លោក និង​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះទៅពិនិត្យ មើល​ជាក់ស្តែង និង​ចាប់​គ្រឿងចក្រ (​ដូចជា​រថយន្ត ដឹក​ដី និង​អា​ប៊ុល​ឈុ​សដី​) ដែល​កំពង់​ធ្វើ​សកម្មភាព​យកមក​រក្សា​ទុក​ដើម្បី​មាន​វិធានការ​តាមផ្លូវ ច្បាប់​។ ហើយ​ចំពោះ​ប្លង់ដី​នៅ​ចំណុច​ខាងលើនេះ​បើ​មន្ត្រី​ជំនាញ​ពិនិត្យឃើញថា គឺជា​ប្លង់​ដែល​គេ​ធ្វើឡើង មាន ភាពមិនប្រក្រតី​រំលោភបំពាន និង​ប៉ះពាល់​លើដី​អូរ​ឬ​ដី​ចំណី​អូរ​អាជ្ញាធរខេត្ត និង​ដាក់​ពាក្យបណ្តឹង ទៅ​សាលាដំបូង​ខេត្ត​សូម​មោឃភាព​ប័ណ្ណកម្មសិទ្ធិ​នោះ​ចោល​ដើម្បី​រក្សា​ផ្ទៃ​អូរ​ឲ្យ​នៅក្នុង​សភាព​ដើម​វិញ​ដោយ​គ្មាន​ការយោគយល់​។​ ​ ​

ដោយឡែក​សំរាប់ លោក ហេង សំអាន អភិបាលរង​ខេត្ត​ព្រះសីហនុ​ក៍​បានធ្វើ​ការបញ្ជាក់​ផង ដែរ​ថា សកម្មភាព​ចាក់ដី​លុប​អូរ​ខាងលើនេះ​លោក​បាន​ចុះទៅ​ធ្វើការ​ហាមឃាត់​រូ​ច​ហើយ​មិន​អនុ​ញា​ត្តិ​ឲ្យ​ធ្វើ​សកម្មភាព​តទៅទៀត​ទេ​។ ហើយ​ចំពោះ​ការអនុវត្តន៍​ច្បាប់ បន្ត​លោក នឹងធ្វើ​ការកោះហៅ​ម្ចាស់​ទីតាំង​ដី​ខាង លើ​នេះ ឲ្យ​ចូលមក​សាលាខេត្ត​ដើម្បី​ធ្វើការ​ព​និត្យ​រាល់​ឯកសារ​ពាក់ព័ន្ធ ទីតាំង​ដី​ខាងលើ​។ ហើយ​បើ ពិនិត្យឃើញថា មាន​ភាពមិនប្រក្រតី​លោក​នឹងធ្វើ​របា​ការណ៍​លំអិត​ដាក់ជូន ទៅ​លោក​អភិបាលខេត្ត ដើម្បី​សម្រេច និង​មាន​វិធានការ​តាមផ្លូវ​ច្បាប់​។​

​គួរបញ្ជាក់​ផងដែរ​ថា​ផ្ទៃដី​អូរ​ចំណុច​ខាងលើនេះ​បើតាម​ការអះអាង​របស់​មន្ត្រី​ជំនាញ​ភូមិបាល​ក្រុង​បានធ្វើការ​បញ្ជាក់ថា អូរ​នេះ​មាន​ទំហំ​ទទឹង​កន្លែង​ខ្លះ​១៤​ម៉ែត្រ កន្លែង​ខ្លះ​១០​ម៉ែត្រ និង​កន្លែង​ខ្លះ​តូច​បំផុត ក៍​ទំហំ​ពី​៨​ទៅ​៩​ម៉ែត្រ​ដែរ នេះ​មិនទាន់​គីត​ពីរ​ដី​ចំណី​អូរ​ដែលមាន​គំ​ន្លាត​ពីរ​អូរ​សងខាង​ម្ខាងៗ​ពី​១០ ទៅ ១៥​ម៉ែត្រ​ផង​ទេ​។ ជុំវិញ​បញ្ហារ​នេះ​កន្លងមក​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើ​ប្តឹងទៅ អាជ្ញាធរ​ក្រុង ឲ្យ​ជូ​យ ដោះ ស្រាយ ដែរ​ប៉ុន្តែរ​លទ្ធផល​គឺ​សូន្យ​ជាក់ស្តែង​ដូចជា​ករណី​លោក រស់​សុគន្ធ ខាងលើនេះ​អ​ញ្ជឹ​ង អាជ្ញាធរ ក្រុង​ម្នាក់ៗ​សុទ្ធតែ​បានដឹង​ទាំងអស់ តែ​បែរជា​នាំគ្នា​ធ្វើ​មិនដឹងមិនឮ​ហើយ​ផ្ទុយ​ទៅ​វី​ញ​បែរជា បណ្តែតបណ្តោយ​ឲ្យ លោក រស់​សូ​គុន្ធ ធ្វើ​របង ថ្ម វាទី រំលោភ​យក​ដី​អូរ​ទាល់តែ​បានសម្រេច​ទើប​មក​នាំគ្នា​ធ្វើការ​ឆោឡោ​ហើយ​ម្នាក់ៗ​ឆ្លើយ​យ​ករូច​ខ្លូន​គូរ​ឲ្យ អាម៉ាស់​បំផុត​៕ សមុទ្រ​ខៀវ​ ​

KA-23-05-2015-07 KA-23-05-2015-08 KA-23-05-2015-09 KA-23-05-2015-10 KA-23-05-2015-11 KA-23-05-2015-12 KA-23-05-2015-13​. ​


http://ift.tt/1QNuSR4
លោក រស់ សុ​គុន្ធ អតីត​ប្រធាន​ភូមិបាល​ស្រុក​ស្ទឹងហាវ ធ្វើ​របង​ថ្ម​ចំ​កណ្តាល​អូរ ហើយ​ចាក់ដី លុប​បំពេញ​វាទី​យក​ធ្វើជា​កម្ម​សិទ្ធ បង្ក​ការលិចលង់​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​អាជ្ញាធរ​ លោក រស់ សុ​គុន្ធ អតីត​ប្រធាន​ភូមិបាល​ស្រុក​ស្ទឹងហាវ ធ្វើ​របង​ថ្ម​ចំ​កណ្តាល​អូរ ហើយ​ចាក់ដី លុប​បំពេញ​វាទី​យក​ធ្វើជា​កម្ម​សិទ្ធ បង្ក​ការលិចលង់​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​អាជ្ញាធរ​ Reviewed by yim PH on 5:02 PM Rating: 5

Entertainment

ads
Powered by Blogger.