Insurance

728x90

បុរី​សំណង់​លោក​ឧកញ៉ា អ៊ូ ឆាយ កំពុង​រង​កា​រិះគន់​គ្រា​ដែល​មន្ត្រី​ជំនាញ​និង​ម្ចាស់​សំណង់​អះអាងថា​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​

​ខេត្ត​ព្រះសីហនុ​៖ ការរិះគន់ និង​រួមជាមួយ​ការសម្តែង​ក្តី​ព្រួយ​បា​រម​ណ្ម​ជាច្រើន​ពី​ក្រុម​ប្រជាពលរដ្ឋ ជុំវិញ​ការសាងសង់​សំណង់ផ្ទះ​ល្វែង​របស់លោក​ឧកញ៉ា អ៊ូ ឆាយ បាន​កើតឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គ្រា​ដែល​សំណង់​មួយ​នេះ​មើលទៅ​ហាក់ ពុំ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​នៃ​ការសាងសង់​ត្រឹមត្រូវ តែ​ដំណើរការ ពុំ​ត្រូវបាន​មានការ​រំខាន​ពី​អាជ្ញាធរ​មូលដ្ឋាន ឬ​អស់លោក​មន្ត្រី​ជំនាញ​នោះទេ ដោយសារ​ឥទ្ធិពល​លោក​ឧកញ៉ា ។​

ស្ថិតនៅ​ចំ​កណ្តាល​ទីប្រជុំជន​ក្រុងព្រះសីហនុ អតីត​មហោស្រប​របស់​ខេត្ត​ព្រះសីហនុ កំពុង​បានក្លាយ​ទៅជា​សំណង់ផ្ទះ​ល្វែង​ជាច្រើន​របស់លោក​ឧកញ៉ា អ៊ូ ឆាយ ដែល​កំពុង​សាងសង់​សម្រាប់​លក់ ។ ប៉ុន្តែ​ការសាងសង់​នោះបាន​ធ្វើអោយ​ប្រជាពលរដ្ឋ រិះគន់​ទៅលើ​សំណង់​ទាំងនោះ ហើយ​បាន​បញ្ចេញ​ទស្សនៈ​ស្រដៀងៗ​គ្នា ថ្វីត្បិតតែ​ពួកគាត់​មិនមែនជា​ក្រុមបច្ចេកទេស​ជំនាញ​យ៉ាងណាក្តី ប៉ុន្តែ​ពួកគាត់​មាន​ក្តី​បារ​ម្មណ៍​ទៅ​ថ្ងៃ​អ​នា​គត់​ចំពោះ​អតិថិជន ដែល​បាន​ទិញ​ផ្ទះល្វែង​នេះ ព្រោះ​បើ​មើលទៅ​ជាក់ស្តែង សំណង់​មួយ​នេះ ហាក់​ពុំបាន​សាងសង់​តាម​លក្ខណៈ​បច្ចេកទេស​នោះទេ​ទាំង​ស​សៃ​ដែក សសរ​គ្រឺះ ប្លង់​សេ ជាដើម ។​ល​។ ហើយ​ពលរដ្ឋ​សង្ស័យថា​មន្ត្រី​ជំនាញ​ដេកលក់​។​ហេតុនេះ​ក្នុងនាម​ពួកគាត់​ជា​ប្រជាពលរដ្ឋ ជា​អតិថិជន សូម​ស្នើ​យ៉ាង​ទ​ទួ​ច​ដល់​មន្ត្រី​ជំនាញ​ផ្នែក​សំណង់​នៅ​ខេត្ត​ព្រះសីហនុ សូមមេត្តា ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​នេះ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​នៅ​ថ្ងៃ​អនាគត​។​

ជុំវិញ​ការនិយាយ​តៗ​គ្នា​ទៅលើ​សំណង់ លោក​ឧកញ៉ា អ៊ូ ឆាយ នេះ លោក ប្រាក់ កេ​ត ប្រធាន ផ្នែក​សំណង់​នៃ​ភូមិបាល​ក្រុងព្រះសីហនុ​បាន​អះអាងថា ចំពោះ​ការសាងសង់​សំណង់ផ្ទះ​ល្វែង​របស់លោក​ឧកញ៉ា អ៊ូ ឆាយ នេះ គឺ​ពិតជា​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​មិនមែន​អ្វី​ខុស​នោះទេ​។ ជាទូទៅ​សម្រាប់​ផ្ទះល្វែង គេ​តែង​ចាក់​ប្លង់​សេ កម្រាស់​តែ​៨​ហ៊ុន​ប៉ុណ្ណោះ វា​ខុសពី​ផ្ទះ​លក្ខណៈ​ភូមិគ្រឹះ​កម្រាស់​ចាប់ពី​១​តឹក​ឡើងទៅ​១​តឹក​កន្លះ​។ ចំណែក​សសរ​វិញ​វា​មិនមែន​បញ្ហា​នោះទេ ព្រោះ​សំណង់​ផ្ទះល្វែង​នេះ​ប្លង់​សេ​តែ​៣​ស្លឹក​តែប៉ុណ្ណោះ​។​

ដោយឡែក លោក ហ៊ុន ភី ប្រធាន​មន្ទី​រៀបចំ​ដែនដី​នគររូបនីយ៍កម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ បាន​អះអាង​ស្រដៀង​គ្នា ទៅនឹង​លោក ប្រាក់ កេ​ត ថា ការសាងសង់​នេះ​វា​មិន​ខុស​លក្ខណៈ​បច្ចេកទេស​ដូច​ការរិះគន់​នោះទេ បើទោះបីជា​យើង​មើលទៅ​វា​មាន​លក្ខណៈ​រាង​រាវ​បន្តិច​ក្តី ចំពោះ​ការចុះ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​របស់លោក វា​នៅមាន​ភាព​ឆក់ល្វែង លោក​សូម​ទទួលស្គាល់ ព្រោះ​មន្ត្រី​ជំនាញ​របស់លោក មាន​គ្នា​តិចតួច ពុំ​អាច​ចុះ​ពិនិត្យ​អោយបាន​ដិតដល់​នោះទេ​។

​លោក​ឧកញ៉ា អ៊ូ ឆាយ បាន​អះអាងថា សំណង់​របស់លោក គឺ​បាន​សាងសង់​តាម​លក្ខណៈ​បច្ចេកទេស​សុទ្ធសាធ មិន​កេង​ដែក ឬ​ស៊ីម៉ង់​នោះទេ គឺ​ផ្អែកទៅលើ​គុណ​ភាពជា​ចំបង ចំពោះ​ប្លង់​សេ​សំណង់​របស់លោក គឺមាន​កម្រាស់​រហូតដល់​០៩​ហ៊ុន​ដូចនេះ​លោក​ឧ​ញ្ញ៉ា សូម​ច្រាល​ចោល​នូវ​ពាក្យរិះគន់​នេះ​ទាំងស្រុង​៕ សមុទ្រ​ខៀវ​

KA-10-02-2016-21 KA-10-02-2016-22 KA-10-02-2016-23 KA-10-02-2016-24 MK-10-02-2016-07


http://ift.tt/20VFq2o
បុរី​សំណង់​លោក​ឧកញ៉ា អ៊ូ ឆាយ កំពុង​រង​កា​រិះគន់​គ្រា​ដែល​មន្ត្រី​ជំនាញ​និង​ម្ចាស់​សំណង់​អះអាងថា​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ បុរី​សំណង់​លោក​ឧកញ៉ា អ៊ូ ឆាយ កំពុង​រង​កា​រិះគន់​គ្រា​ដែល​មន្ត្រី​ជំនាញ​និង​ម្ចាស់​សំណង់​អះអាងថា​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ Reviewed by yim PH on 11:29 PM Rating: 5
Powered by Blogger.