Insurance

728x90

ផ្ទុះ​ស៊ីទែន​ឡាន​ដឹក​សាំង​លាន់​យ៉ាង​កក្រើក បំផ្លាញ​ដំបូល​រោង​ជាង និង​បង្ក​ឲ្យ​មនុស្ស​៣​នាក់​របួសធ្ងន់​

ភ្នំពេញ​៖ បុរស​៣​នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​រថយន្ត​ស៊ីទែន​ដឹក​សាំង​ទទេ​មួយគ្រឿង របស់​ក្រុមហ៊ុន ប្រេង PTT បាន​ផ្ទុះ​បែក​រយះ​ជា​បំណែក នៅពេល​រថយន្ត​មួយ​នេះ​កំពុង​ជួសជុល​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃទី​១០ ខែកុម្ភ​: ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ក្រុងភ្នំពេញ​។ ជន​រងរបួស​ទាំង​៣​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​ស៊ីទែន​សម្រាប់​ដឹក​ប្រេងឥន្ធនៈ​នេះ​ក្រុមហ៊ុន PTT បានដាក់​ជួសជុល​​នៅ​កា​រ៉ា​ស់​របស់ខ្លួន ។ ពេល​ជាង​កំពុង​ផ្សា​ក្បាល​ស៊ីទែន ស្រាប់តែ ផ្ទុះ​ស៊ីទែន​លាន់​ឡើង​យ៉ាង​កក្រើក​រយះ​ខ្ទេច និង​បាន​ប៉ើង​ដំបូល​ស​ង្ក័​សី​រោង​ជាង​ខូច​ចា​ត​យ៉ាង​មួយចំណែក​ធំ​។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភា្ញ​ក់​ផ្អើល​យ៉ាងខ្លាំង រហូត​សមត្ថកិច្ច ចុះទៅ​ជួយ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ​៕

KA-10-02-2016-31 KA-10-02-2016-32


http://ift.tt/1Q8SNut
ផ្ទុះ​ស៊ីទែន​ឡាន​ដឹក​សាំង​លាន់​យ៉ាង​កក្រើក បំផ្លាញ​ដំបូល​រោង​ជាង និង​បង្ក​ឲ្យ​មនុស្ស​៣​នាក់​របួសធ្ងន់​ ផ្ទុះ​ស៊ីទែន​ឡាន​ដឹក​សាំង​លាន់​យ៉ាង​កក្រើក បំផ្លាញ​ដំបូល​រោង​ជាង និង​បង្ក​ឲ្យ​មនុស្ស​៣​នាក់​របួសធ្ងន់​ Reviewed by yim PH on 9:57 PM Rating: 5
Powered by Blogger.