កំពុងដឹកស្រីស្នេហ៍ទៅលេងផ្សាររាត្រី ប្រពន្ធតាមទាន់បត់រថយន្តបុកប្រពន្ធផ្ទប់នឹងតូបលក់ដូរស្លាប់ទាំងក្តៅឱរា
ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់ត្រូវបានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនបន្ទាប់ពីប្តីរបស់ខ្លួនបត់រថយន្តបុកផ្ទប់ទៅនឹងតូបលក់ដូរមួយកន្លែងក្នុងផ្សាររាត្រីពេលដែលស្លន់ស្លោប្រពន្ធតាមទាន់ ប្តីកំហូចកំពុងតែដឹកស្រីស្នេហ៍ដើរលេង។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង២០ នាទីយប់ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៦ នៅចំនុចបរិវេណខាងកើតផ្សាររាត្រីស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
សាក្សីនៅកន្លែងកើតហេតុបាននិយសយថា រថយន្តមួយគ្រឿងម៉ាកនីសាន់ណាវ៉ារ៉ា ពណ៌ស្ករ ពាក់ស្លាក់លេខភ្នំពេញ2V-6906 កំពុងដឹកនារីវ័យក្មេងម្នាក់ជិះចូលទៅក្នុងផ្សាររាត្រីស្រាប់តែ ភ្លាមនោះដែរក៏មានស្ត្រីម្នាក់ជិះម៉ូតូសង់មួយគ្រឿងតាមពីក្រោយ ហើយស្ត្រីនោះក៏ដាក់ម៉ូតូចោលហើយរត់តម្រង់ទៅរករថយន្តនោះទាំខឹងសម្បា ហើយ បុរស ដែលកំពុងបើកបររថយន្តពេលឃើញស្ត្រីនោះចុះពីម៉ូតូរត់សំដៅមកក៏បត់រថយន្តទំនងជាចង់បត់គេចស្រាប់តែទៅបុកស្ត្រីនោះផ្ទុបជាមួយតូបលក់បណ្តាលអោយរងរបួសជាទម្ងន់ បុកប៉ះម៉ូតូ និងខូចខាតតូបលក់ដូរមួយចំនួន។ ស្ត្រីរងគ្រោះបានដឹកបញ្ជូនតាមរថយន្តនគរបាលចរាចរណ៍ទៅកាន់មន្ទីរពេទ្យតែអកុសលក៏ស្លាប់តាមផ្លូវ។
មន្ត្រីនគរបាលចរាចរណ៍នៅកន្លែងកើតហេតុបានអោយដឹងថាស្ត្រីដែលត្រូវរថយន្តបុកផ្ទុបនោះមាន ឈ្មោះ មាស សារី អាយុ៣០ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ សាន ស៊ីម ហៅចក់ អាយុ ៣៨ឆ្នាំ រស់នៅភូមិនិងសង្កាត់ទឹកថ្លា ក្រុងសិរី សោភ័ណ្ឌ ខេត្ត បន្ទាយ មានជ័យ។ មន្ត្រីនគរបាលបានបញ្ជាក់ថាករណីនេះគឺមកពីប្រពន្ធតាមទាន់ប្តីកំពុងដឹកស្រី ស្នេហ៍ដើរលេងហើយប្តីភ័យក៏បត់រថយន្ត ប្រពន្ធឃើញដូច្នេះក៏រត់ពីមុខរថយន្តបំណងទៅទាញទ្វារ ខាងស្រីស្នេហ៍ តែចៃដន្យក៏ត្រូវបុកគៀបជាប់នឹងតូបតែម្តង។ ក្រោយកើតហេតុបុរសជាប្តីក៏ស្ទុះចុះមកបីត្រកងប្រពន្ធយំស្រែករៀបរាប់ពីកំហុស របស់ខ្លួនដែលបង្កអោយប្រពន្ធគ្រោះថ្នាក់បែបនេះ។ ចំណែកស្រីស្នេហ៍ឃើញហេតុការណ៍មិនស្រួលបានចុះពីរថយន្តគេចខ្លួនបាត់៕
http://ift.tt/1RbrM6B