Insurance

728x90

ក្រឡាប់​រថយន្ត​តារាចម្រៀង​បង្ក​របួសស្រាល​៧​នាក់ ខណៈ​ទៅ​ច្រៀង​អបអរសាទរ​ការតែងតាំង អភិបាលខេត្ត​មណ្ឌលគិរី​ថ្មី​

​ខេត្តមណ្ឌលគិរី ៖ បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​ប៊ូ ប៊ុន​ឈា​ត អធិការនគរបាល​ស្រុក​អូររាំង​បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៩ លេខ​៩០ ស្ថិត​ក្នុងភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។ ករណីនេះ​បង្កឡើង​ដោយ​រថយន្ត​បើក​លឿន​ពេក​ក្នុងស្ថានភាព​ផ្លូវ​កោង​ក៏​ក្រឡាប់​ដោយ​ខ្លួនឯង ។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា រថយន្ត​ខាងលើ​ម៉ាក់ ហាយ​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ 2R-5969 អ្នកបើកបរ​មានឈ្មោះ កែវ សុង​ភី​ម ស្រី​៤២​ឆ្នាំ និង​អ្នករួមដំណើរ​៦​នាក់ ជា​តន្ត្រីករ និង​អ្នកចម្រៀង​ធ្វើដំណើរ​ពី​ភ្នំពេញ ទៅ​ខេត្តមណ្ឌលគិរី ក្នុង​បំណង​ចូលរួម​សម្ដែង​កម្មវិធី​អបអរសាទរ​ការផ្លាស់​ប្ដូរ​តំណែង​អភិបាលខេត្ត​ថ្មី ក៏​ជួប​គ្រោះថ្នាក់​បែបនេះ​តែម្ដង ប៉ុន្តែ​ពុំមាន​នរណា​រងរបួស​ធ្ងន់ធ្ងរ​ទេ​៕ ឦសាន

KA-18-02-2016-20 KA-18-02-2016-21 KA-18-02-2016-22 KA-18-02-2016-23 KA-18-02-2016-24 KA-18-02-2016-25 KA-18-02-2016-27


http://ift.tt/1TsyIjd
ក្រឡាប់​រថយន្ត​តារាចម្រៀង​បង្ក​របួសស្រាល​៧​នាក់ ខណៈ​ទៅ​ច្រៀង​អបអរសាទរ​ការតែងតាំង អភិបាលខេត្ត​មណ្ឌលគិរី​ថ្មី​ ក្រឡាប់​រថយន្ត​តារាចម្រៀង​បង្ក​របួសស្រាល​៧​នាក់ ខណៈ​ទៅ​ច្រៀង​អបអរសាទរ​ការតែងតាំង អភិបាលខេត្ត​មណ្ឌលគិរី​ថ្មី​ Reviewed by yim PH on 11:10 PM Rating: 5

Entertainment

ads
Powered by Blogger.