បុរសម្នាក់កំពុងដេកក្នុងអង្រឹងត្រូវគេលបចូលមកបាញ់ចំក្បាលស្លាប់
ខេត្តមណ្ឌលគីរី៖ សមត្ថកិច្ចស្រុកកោះញែកបានឲ្យដឹងថា មានករណីឃាតកម្ម បាញ់ស្លាប់មនុស្ស ១នាក់ នៅវេលា ម៉ោង២១ និង២៦នាទី យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចក្រុមគែរពៅ ភូមិក្លងឡែ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
បើតាមការឲ្យដឹរបស់សមត្ថកិច្ច ជនរងគ្រោះមានឈ្មោះផ្លាល ព្យុ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិព្នង ទីលំនៅ ភូមិ ឃុំកើតហេតុ។ ជនល្មើសបានប្រើកាំភ្លើង(មិនទាន់ដឹងប្រភេទព្រោះមិនទាន់រកឃើញសំបកគ្រាប់) បានបាញ់ជនរងគ្រោះដែលកំពុងដេកអង្រឹងក្នុងផ្ទះចំនួន១គ្រាប់ចំក្បាលពីខាងក្រោយធ្លាយមកចំកណ្តាលថ្ងាស ក្រោយបាញ់រួចជនល្មើសបានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នកម្លាំងប៉ូលិសកំពុងយើងកំពុងស្រាវជ្រាវ ៕ ឦសាន២
http://ift.tt/1PTepFJ
បុរសម្នាក់កំពុងដេកក្នុងអង្រឹងត្រូវគេលបចូលមកបាញ់ចំក្បាលស្លាប់
Reviewed by yim PH
on
9:13 PM
Rating: