Insurance

728x90

ក្រុមការងារ​មន្ទីរ​អធិការកិច្ច​ខេត្ត​ចុះ​ធ្វើឯកសារ​សាវតា​ដី​ទំនាស់​៥​ហិកតា​របស់​ប្រជាពលរដ្ឋ​៣៥ គ្រួសារ ជាមួយ​មន្ត្រី​សុរិយោដី​នៅ​ភូមិ​សន្ទៃ​

​ខេត្តកំពង់ឆ្នាំង​៖ លោក សោម សុជាតា ប្រធាន​មន្ទីរ​អធិការកិច្ច​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ បានអោយដឹងថា​៖ យោងតាម​បណ្តឹង​ប្រជាពលរដ្ឋ​៣៥​គ្រួសារ នៅ​ភូមិ​សន្ទៃ ឃុំ​ពង្រ ស្រុក​រលាប្អៀរ និង​ដោយមាន​ការប្រគល់​ភារកិច្ច​ពី​លោក​ប្រធាន​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត លោក​បាន​ដឹកនាំ​ក្រុមការងារ​របស់​មន្ទីរ​ចុះមក​ភូមិ​សន្ទៃ ឃុំ​ពង្រ ក្នុងថ្ងៃនេះ គឺ​ដើម្បី​ជួប​ប្រជាពលរដ្ឋ​ជា​ម្ចាស់​បណ្តឹង​ទាំង​៣៥​គ្រួសារ​ធ្វើឯកសារ​សាវតា​ដីធ្លី​ទំនាស់ ដែល​ពួកគាត់​បាន​កាន់កាប់ ហើយ​បូកសរុប​ទិន្នន័យ​ដី​ទំនាស់​រាយការណ៍​ជូន​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត​ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​ខាងលើនេះ​។​

លោក សោម សុជាតា បានបញ្ជាក់​អោយដឹងទៀតថា​៖ កាលពី​ខែមករា ឆ្នាំ​២០១៦ លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ខេត្ត​ចុះមក​ពិ​និត្យ​ភូមិសាស្ត្រ​ដី​ទំនាស់​ម្តង​រួចមកហើយ និង​បាន​ប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​បណ្តឹង អោយ​ពួកគាត់​ត្រៀម​ប្រមូលយក​ឯកសារ​ពាក់ព័ន្ធ និង​ការកាន់កាប់​ដីធ្លី​ទើប​ថ្ងៃនេះ​លោក​បាន​ដឹកនាំ​ក្រុមការងារ​របស់​មន្ទីរ​អធិការកិច្ច​ខេត្ត​ចុះមក​ធ្វើ​ការងារ​នេះ ដោយ​សួរនាំ​ធ្វើឯកសារ​អោយបាន​ច្បាស់លាស់ តើ​គាត់​កាប់​កាប់​ដី​ពី​ឆ្នាំ​ណា តាមរយៈ​អ្នកណា មាន​ទំហំ​ប៉ុន្មាន និង​មាន​ព្រុំប្រទល់​ដី​ជុំវិញ​ជាមួយ​អ្នកណា​។​

​ដោយឡែក​នៅពេល​បាន​ទិន្នន័យ​នេះហើយ ក្រុមការងារ​របស់​ម​ន្ទីរ​សុរិយោដី​ស្រុក និង​ខេត្ត​ត្រូវ​ចុះមក វាស់ វែង​ជាក់ស្តែង​រក​ទំហំ​ដី​ទំនាស់​យកមក​ប្រៀបធៀប​សិក្សា ជាមួយ​ប​ណ្ណ័​កម្ម​សិទ្ធ​ដីធ្លី​២​ប័ណ្ណ របស់​មន្ត្រី​សុរិយោដី​ម្នាក់ និង​ប្រជាពលរដ្ឋ​ម្នាក់ ដែល​ប្រជាពលរដ្ឋ​ប្តឹង​ថា​បានធ្វើ​ប​ណ្ណ័​រំលោភ​យក​ដីចំការ​រប​ស់​ពួកគាត់​ចំនួន​៥​ហិកតា ដើម្បី​ដោះស្រាយ​ដោយ​តម្លាភាព​។ ចំណែក​ចំណុច​ទំនាស់​ថា​ដី​ទំនាស់​ស្ថិតនៅក្នុង​ដី​ភូមិ​សន្ទៃ ឬ​ដី​ភូមិ​ភ្នំ​តូច ឃុំ​ពង្រ​នោះ​ក្រុមការងារ​ចំរុះ​ខេត្ត មិនទាន់​ស្រាវ​ជាវ​ដឹង​នៅឡើយ​ទេ​។​

​ទាក់ទង​និង​រឿង​ទំនាស់​ដីចំការ​ចំនួន​៥​ហិកតា​ក្នុងភូមិ​សន្ទៃ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​កុ​ម្ភះ​នេះដែរ ប្រជា​ពល រដ្ឋ​ជា​ម្ចាស់​ដីចំការ​២​កន្លែង​លើដី​ទំនាស់​គឺ ១​លោក សោម សារិន ២​លោក ព្រុំ ឆើ​ល និង​៣​ស្ត្រី ទុយ​សុំ ជា​ប្រពន្ធ បាន​និយាយ​អោយដឹងថា​៖ ពួកគាត់​បាន​កាប់​កាប់​ដីចំការ​នេះ​តាមរយះ​លោក សោម ឈឹង មេភូមិ​ចាស់​ចែក​អោយ​ក្នុង​ឆ្នាំ​១៩៨៦ ហើយ​ពួកគាត់​បាន​ដាំ​ដើម​ស្វាយ ខ្នុរ បាន​ធំៗ​គិត​មកដល់ពេលនេះ មាន​រយះពេល​៣០​ឆ្នាំ​មកហើយ ហេតុអ្វី​ទើបតែ​នៅក្នុង​ឆ្នាំ​២០១៥ ម្ចាស់​ប​ណ្ណ័​ទាំង​២​នាក់មក​អះអាងថា ជា​ដី​កម្ម​សិទ្ធ​របស់​ពួកគេ​ទៅវិញ ហើយ​ក្នុង​ប​ណ្ណ័​ដី​ពួកគេ​នោះ គឺជា​ដី​ស្ថិតក្នុង​ភូមិ​ភ្នំ​តូច​ឯណោះ​ទេ​។​

ដោយឡែក​ទាក់ទង​និង​ដី​ទំនាស់​ចំនួន​៥​ហិកតា ស្ថិតនៅ​ក្នុងភូមិ​ណា​នោះ លោក សូ យឺន អាយុ​
៦៦​ឆ្នាំ អ​តី​តៈ​ជា​ប្រធាន​ក្រុមសាមគ្គី​ចាស់​ក្នុង​ឆ្នាំ​១៩៧១៩ ដល់​ឆ្នាំ​១៩៩៣ និង​លោក ប៉ែន ចាន់​យឿន មេ​ភូមិ​សន្ទៃ បច្ចុប្បន្ន នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​កុ​ម្ភះ​នេះ​បាន​អះអាងថា​៖ ដី​ទំនាស់​ទាំង​៥​ហិកតា​នេះ​គឺ​ពិតជា​ស្ថិត នៅក្នុង​ភូមិ​សន្ទៃ​ពិតមែន ហើយ​កាលពី​ក្រុម​និ​សិ​ត្ស​ចុះមក​វាស់វែង​ដីធ្លី​ក៏​អាជ្ញាធរ​ភូមិ​ឃុំ ទទួលស្គាល់​ដី​ចំ​​ណុ​ចនេះ​ជា​ដី​ស្ថិតក្នុង​ភូមិ​សន្ទៃ​ដែរ​។

ចំណែក​ក្នុង​ប័ណ្ណ​ដីធ្លី​របស់​បុគ្គល​២​នាក់​ខាងលើ​ចេញ​ឆ្នាំ​១៩៩៥ ដាក់ថា​ដី​ទំនាស់​ចំណុច​នេះ​ជា​ដី​​ភូមិ​ភ្នំ​តូច គឺជា​រឿង​ខុសស្រឡះ​តែម្តង ហើយ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ក្នុងភូមិ ម្តេចក៏​ធ្វើ​ប​ណ្ណ័​កម្ម​សិទ្ធ មិ​បាន គឺ​ធ្វើ​បានតែ​បុគ្គល​២​នាក់​នោះ​ទៅវិញ​។ រឿងនេះ​ប្រជាពលរដ្ឋ​ទាំង​៣៥​គ្រួសារ​សំណូមពរ​ដល់ ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត និង​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង មេត្តា​ស្រាវជ្រាវ និង​ដោះស្រាយ​រឿងនេះ ដោយ​យុត្តិធម៌​ជូន​ពួកគាត់​ផង​៕ រិ​ទ្ធិ ជ័យ

KA-20-02-2016-18 KA-20-02-2016-19
​ ​
​ ​


http://ift.tt/1TvZNlv
ក្រុមការងារ​មន្ទីរ​អធិការកិច្ច​ខេត្ត​ចុះ​ធ្វើឯកសារ​សាវតា​ដី​ទំនាស់​៥​ហិកតា​របស់​ប្រជាពលរដ្ឋ​៣៥ គ្រួសារ ជាមួយ​មន្ត្រី​សុរិយោដី​នៅ​ភូមិ​សន្ទៃ​ ក្រុមការងារ​មន្ទីរ​អធិការកិច្ច​ខេត្ត​ចុះ​ធ្វើឯកសារ​សាវតា​ដី​ទំនាស់​៥​ហិកតា​របស់​ប្រជាពលរដ្ឋ​៣៥ គ្រួសារ ជាមួយ​មន្ត្រី​សុរិយោដី​នៅ​ភូមិ​សន្ទៃ​ Reviewed by yim PH on 3:00 PM Rating: 5

Entertainment

ads
Powered by Blogger.